logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
គណបក្សប្រឆាំងជប៉ុន ស្នើឱ្យកែសម្រួលពាក្យពេចន៍នៃ សេចក្តីព្រាងច្បាប់ដើមស្តីពី សហគមន៍ភេទទី៣
 

គណបក្សប្រឆាំងជប៉ុនស្នើឱ្យកែប្រែច្បាប់ដើមនៃសេចក្តីព្រាងច្បាប់ស្តីពី សហគមន៍ភេទទី៣

គណបក្សប្រឆាំងធំជាងគេក្នុងប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានឱ្យដឹងថា ខ្លួនគ្រោងដាក់ស្នើសេចក្តីព្រាងច្បាប់ឯករាជ្យមួយទៅសភា ក្នុងគោល​បំណងលើកកម្ពស់ការយល់ដឹងអំពីសហគមន៍ភេទទី៣ (LGBTQ community)។ គណបក្សនេះ បានរងការរិះគន់លើ​ការកែសម្រួលពាក្យពេចន៍នៃ​សេចក្តីព្រាងដើម ពី​សំណាក់រាជរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច។ កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក Izumi Kenta ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានបង្ហាញពីទស្សនៈរបស់គណបក្សលោក ក្នុងពេលដែលលោកជួបជាមួយលោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន។ លោក Izumi បានថ្លែងថា សេចក្តីព្រាងច្បាប់ដែលទើប​បាន​ពិនិត្យពិភាក្សារួចនេះ បានបង្ហាញឱ្យឃើញពីការប្រាសចាកពីគោលបំណងដើម។ កាលពីសប្តាហ៍មុន លោក Emanuel បានបង្ហោះវីដេអូមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក ជាឃ្លីបវីដេអូ ជាសារគាំទ្រលើសិទ្ធិរបស់​សហគមន៍​ភេទទី៣ របស់បេសកកម្មការទូតនៃប្រទេសនានាប្រចាំប្រទេសជប៉ុន។ ប្រេសិតនានាមកពីបេសកកម្មការទូត១៥ប្រទេស បានសម្តែងជំហរប្រឆាំងចំពោះការរើសអើង​នៅក្នុវឃ្លីបវីដេអូនោះ។ លោក Izumi បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាននានា បន្ទាប់ពីកិច្ចប្រជុំនោះថា  សហគមន៍ភេទទី៣ នេះ កំពុងសម្តែងការខកចិត្ត និងអស់សង្ឃឹម ចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលកែសម្រួលដោយរាជរដ្ឋាភិបាល​ និងគណបក្សកាន់អំណាច។ លោក Izumi បានបន្ថែមទៀតថា សមាជិកក្រុមភេទទី៣​នេះ បានឱ្យដឹងថា ពួកគាត់មិនចង់ឱ្យសេចក្តីព្រាងច្បាប់ដើមនេះ កែប្រែឡើយ។ ក្រុមសមាជិកសភាឯករាជ្យ​ បានព្រាងសេចក្តីព្រាងច្បាប់ដើមនេះ​ អស់រយៈពេល ២ ឆ្នាំមកហើយ។ ប៉ុន្តែ គណបក្សកាន់អំណាច​ គឺគណបក្សប្រជាធិបតេយ្យសេរី និងដៃគូសម្ព័ន្ធភាពគណបក្សរបស់ខ្លួន គឺគណបក្ស Komeito បានកែសម្រួលសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៩-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230518_12/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`