logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
នាយករដ្ឋមន្ត្រីជប៉ុនច្រានចោលការពិនិត្យពិភាក្សាលើការបោះឆ្នោតសភាមុនការកំណត់
 

នាយករដ្ឋមន្ត្រីជប៉ុនច្រានចោលការពិនិត្យពិភាក្សាលើការបោះឆ្នោតមុនការកំណត់

រាជធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកមិនបានគិតដល់ការរំលាយសភាជាន់ទាប ហើយរៀបចំការបោះឆ្នោត មុនកាលកំណត់​ឡើយ។ ការថ្លែងរបស់លោក Kishida បែបនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី​របស់លោក ទទួលបានអាសនៈសភា ៤​ ឬ៥ ​​ ក្នុងការបោះឆ្នោតបំពេញអាសនៈសភា ដែលទំនេរ។ លោក Kishida បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខុទ្ទកាល័យរបស់លោកថា «យើងត្រូវ​អនុវត្តន៍គោលនយោបាយ​សំខាន់ៗ​ជាជំហានៗ ខ្ញុំមិនគិតដល់ការរំលាយសភា​ និងការបោះឆ្នោតសកលភ្លាមៗឡើយ»។ មានការទស្សទាយថា លោក Kishida អាចមានផែនការអំពាវនាវឱ្យមានការបោះឆ្នោត បន្ទាប់ពីកិច្ចប្រជុំ​កំពូល​នៃក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿន ៧ (G-7) ដែលរួមមាន បារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ ចំពេលពង្រឹង​គុណភាពអនុម័តរបស់គណៈរដ្ឋមន្ត្រីរបស់លោក។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យសេរី ដែលដឹកនាំដោយលោក​នាយករដ្ឋមន្ត្រី Kishida ទទួលបាន ៤​ ឬ៥ អាសនៈ​បន្ថែម​ទៀតសម្រាប់ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតបំពេញអាសនៈសភាដែលទំនេរមួយចំនួន ខណៈដែលគណបក្សប្រឆាំង គឺគណបក្សនវានុវត្តន៍​ជប៉ុន (Japan Innovation Party) ទទួលបាន ១ អាសនៈ។ គណបក្សប្រជាធិបតេយ្យសេរីជប៉ុន បានឈ្នះបេក្ខជនគណបក្សប្រឆាំងជាច្រើនរូបក្នុងមណ្ឌលសភាជាន់ទាប និងមណ្ឌលសភាជាន់ខ្ពស់​ចំនួន៣។ គណបក្សនវានុវត្តន៍ជប៉ុន បានឈ្នះគណបក្សប្រជាធិបតេយ្យសេរីជប៉ុន ១ អាសនៈ នាពេលថ្មីៗនេះ ខណៈដែលគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញជប៉ុនចាញ់មណ្ឌលសភាចំនួន ៣​​ ទីដែលខ្លួនបានដាក់បេក្ខជនផ្លូវការជាច្រើនរូប៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២៥-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ http://en.people.cn/n3/2023/0424/c90000-20010293.html A 45-day stay would give foreigners more time to explore Vietnam and seek


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`