logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជប៉ុនទំនងជាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣
 

សភាជប៉ុនទំនងជាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣

រាជធានីតូក្យូ៖ កាលពីថ្ងៃអង្គារ​ ទី២៨ ខែមីនា ឆ្នាំ២០២៣ សភាជប៉ុនទំនងជាអនុម័តយល់ព្រមលើ​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិឆ្នាំសារពើពន្ធ ២០២៣ ចំនួន ១១៤ លានលានយ៉េន។ សហប្រធានកិច្ចការសភា មកពី​គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិប​តេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានឈានដល់កិច្ចព្រមព្រៀងរួមមួយក្នុងសភាជាន់ខ្ពស់ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បោះឆ្នោតអនុម័តនៅក្នុង​សម័យ​ប្រជុំពេញ​អង្គនៃសភាជាន់ខ្ពស់ នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៨ នេះ។ សេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តន៍​នៅថ្ងៃ​សៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ត្រូវបានគេ​មើល​ឃើញថា កំពុងពិនិត្យ និងអនុម័ត​ដោយ​គណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ហើយនៅគ្រានោះ បានដាក់ឱ្យបោះឆ្នោត​បន្ទាន់ក្នុងសម័យប្រជុំពេញអង្គនោះ។ សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បានអំពាវនាវ​ឱ្យមានការចំណាយលើគណនេយ្យទូទៅ ១១៤,៣៨១.២ ពាន់លានយ៉េន ដែលជា​កំណត់​ត្រាខ្ពស់មួយ​សម្រាប់​ឆ្នាំទី១១នេះ។ សេចក្តីព្រាងច្បាប់នេះ បញ្ចូលនូវការចំណាយច្រើនលើការពង្រឹង​សមត្ថភាព​វិស័យ​ការពារជាតិ។ សភាជាន់ខ្ពស់ ត្រូវបានគេរំពឹងថា នឹងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ ដោយសំឡេងភាគច្រើនលើស​លប់ពីសម្ព័ន្ធភាពគណបក្សកាន់អំណាច។ សភាជាន់ទាបជប៉ុន បាន​អនុម័តយល់ព្រមលើសេចក្តី ព្រាងច្បាប់នេះរួចហើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ កាលពី​ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មា​ធិការថវិកានៃសភាជាន់ខ្ពស់ បានពិនិត្យពិភាក្សាលើ​ឯកសារ​របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងភាពមិនលំអៀងផ្នែកនយោបាយក្រោមច្បាប់ស្តីពី ការផ្សព្វផ្សាយ​ព័ត៌មាន ក្នុងចំណោមបញ្ហាជាច្រើនទៀត៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២៩-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023032700491/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`