logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្លែងថា លោកប្រធានាធិបតី Kim Jin-pyo​ ធ្វើការសម្រេចចិត្តយ៉ាងធំមួយក្នុងកិច្ចប្រជុំកំពូលកូរ៉េ-ជប៉ុន
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ លោក Kim Jin-pyo ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)​ បានថ្លែងថា លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការ​សម្រេចចិត្តយ៉ាងធំមួយ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលទទូចឱ្យលោក Fumio Kishida  នាយករដ្ឋមន្ត្រីជប៉ុន ចាត់វិធានការទៅវិញទៅមក។ ការកត់សម្គាល់របស់លោក Kim នេះ បានធ្វើឡើងក្នុង​អំឡុង​ពេលធ្វើបទសម្ភាសន៍ជាមួយវិទ្យុមួយ ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោក Yoon ដើម្បីប៉ះប៉ូវ​សំណង​ដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវបានគេបង្ខំឱ្យធ្វើការងារក្នុងសម័យសង្គ្រាមជប៉ុន ដែលត្រូវ​បាន​ប្រើប្រាស់ថវិកាផ្ទាល់របស់ប្រទេសកូរ៉េខាងត្បូង ដោយមិនស្នើឱ្យប្រទេសជប៉ុនចូលរួមនៅក្នុងកិច្ចខិតខំ​ប្រឹងប្រែងស្តារទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលទីក្រុងតូក្យូដែលធ្លាប់មានជម្លោះជាមួយគ្នាយ៉ាងអាក្រក់នៅ ក្នុងអតីតកាល។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ CBS radio លោក Kim បានថ្លែងថា ផ្តើមចេញពីជំហររបស់​លោក​ប្រធានា​​ធិបតី Yoon លោកបានធ្វើការសម្រេចចិត្តធំមួយ និងការសម្បទានមួយ ប៉ុន្តែ ប្រសិនបើការ​សម្រេចចិត្ត និងការសម្បទានរបស់លោកនេះ ត្រូវបានទទួលយកដោយប្រជាពលរដ្ឋ,​ ការបង្កើន​ទំនាក់​ទំនងជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារដែលបានបាត់បង់សមាជិករបស់ខ្លួន គឺមានភាពចាំបាច់។ ការកត់សម្គាល់របស់លោក Kim បែបនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ដែលត្រូវបានគេមើល​ឃើញថា ជាការឱ្យតម្លៃជាវិជ្ជមានមួយលើការសម្រេចចិត្តរបស់លោក Yoon នៅគ្រាមួយ ខណៈពេលដែល​គណបក្ស​ប្រឆាំងធំមួយ គឺគណបក្សប្រជាធិបតេយ្យ ដែលដឹកដោយលោក Kim បានផ្ទុះការរិះគន់ជាប្រចាំ​លើកិច្ចប្រជុំកំពូលនាសប្តាហ៍ចុងក្រោយនេះ រវាងលោក Yoon និងលោក Kishida។ លោក Kim ក៏បានទទូច​ឱ្យជប៉ុនផ្តល់សម្បទានវិញផងដែរ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២៣-០៣-២៣-កែវ ធាវី  ​ប្រែសម្រួលពី៖   https://en.yna.co.kr/view/AEN20230322005500315?section=national/politics



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`