logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សមាជិកសភាជប៉ុនសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិក្នុងតំបន់ ក្រោយពីកិច្ចប្រជុំជាមួយសមាជិកសភាគណបក្សអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ
 

សមាជិកសភាជប៉ុនសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិក្នុងតំបន់ ក្រោយពីជំនួប មួយសមាជិកសភាគណបក្សអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ

រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២២ លោក Horii Iwao និងលោក Kokuba Konosuke សមាជិកសភាជប៉ុន មកពីគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) បានសង្កត់ធ្ងន់លើកិច្ច​សហប្រតិបត្តិការក្នុងតំបន់ បន្ទាប់ពីកិច្ចសន្ទនាលើកដំបូងជាមួយលោក Lo Chih-cheng និងលោក Kuo Kuo-wen សមាជិកសភាគណបក្សអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុងតៃប៉ិ។ ទីភ្នាក់ងារសារព័ត៌មាន Liberty Times បានរាយការណ៍ថា លោក Horii នាយកទទួលបន្ទុកកិច្ចការ​បរទេសនៃគណបក្សប្រជាធិបតេយ្យសេរី បានចែករំលែកនូវយុទ្ធសាស្ត្រថ្មីរបស់ជប៉ុននៅក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិចស្តីពី សេរីភាព និងការបើកចំហ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះ មានចំនុច            សំខាន់៤: ទី១. គឺវិធានច្បាប់ក្នុងតំបន់។ ទី២. កិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលត្រូវបានចែកជា៣ តំបន់ ដែលរួមទាំង ថាតើប្រទេសក្នុងតំបន់ទាំងនោះ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, បញ្ហាសុខ​ភាព​សកល និងបញ្ហាព័ត៌មានក្លែងក្លាយ យ៉ាងដូច​ម្តេច នេះបើតាមការលើកឡើងរបស់លោក Horii។ ទី៣. ប្រទេស​ក្នុងតំបន់ទាំងអស់ ត្រូវតែទំនាក់ទំនងគ្នាក្នុងកម្រិតពហុភាគី ដើម្បីឈានទៅសម្រេចគោលដៅ​អភិវឌ្ឍន៍របស់ខ្លួន។ ទី៤. ដោយឈរលើមូលដ្ឋានសន្តិសុខ ប្រទេសជប៉ុន នឹងបង្កើនការយកចិត្តទុកដាក់លើ​បញ្ហាដែនអាកាស ជាជាងយកចិត្តទុកដាក់តែម្នាក់ឯងលើបញ្ហាសន្តិសុខ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសជប៉ុន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសន្តិសុខតំបន់។ សារព័ត៌មាន Liberty Times បានដកស្រង់សំដីអ្នកនយោបាយរូបនេះ ដែលបាននិយាយថា   យុទ្ធសាស្ត្រ​នេះ ត្រូវបានគាំទ្រដោយប្រទេសជាច្រើន ក្នុងនោះរួមមាន​ កោះតៃវ៉ាន់ សហរដ្ឋអាមេរិក អូស្ត្រាលី  នូវែល​សេឡង់  និងប្រទេសសមាជិកអាស៊ាន។ លោក Horii បានលើកឡើងទៀតថា សហគមន៍ អន្តរជាតិត្រូវតែ​សហការគា្ន ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់, សមុទ្រចិនខាងកើត, សមុទ្រខាងកើត និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច។ លោក Horii បានថ្លែងទៀតថា លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនា ២+២ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នឹងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២២-០៣-២៣-កែវ ធាវី ​ ប្រែសម្រួលពី៖  https://www.taiwannews.com.tw/en/news/4841863



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`