logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដោយសារជាប់រវល់ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ
 

លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលើកដៃឆ្លើយ​សំណួរនៅក្នុងកិច្ចប្រជុំ  គណៈកម្មាធិការថវិកានៃសភាជាន់ទាប នាថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ​បរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ ​(G20) ដែលរួមមាន ប្រទេសអាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ​កូរ៉េ-ខាងត្បូង ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​ដែលប្រទេសអេស្ប៉ាញ​ ក៏​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​អចិន្ត្រៃយ៍ក្នុងកិច្ចប្រជុំនោះ ផង​ដែរ ដែលកិច្ចប្រជុំ​នេះ​នឹង​​​​ប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី០១-០២ ខែមីនា   ឆ្នាំ២០២៣ ដោយសារលោកជាប់រវល់​ចូលរួម​ពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ថវិកានៃសភាជាន់ខ្ពស់។ កិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ​ឆ្នាំ២០២៣ បានសម្រេចបើកកិច្ចប្រជុំនៃវេទិកាសួរដេញដោល ពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២៣ ជាមួយវត្តមាន​របស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបទៀត រួមទាំង លោក Hayashi ផងដែរ។ ក្រុមប្រឹក្សាគណៈកម្មាធិការនេះ ក៏ត្រូវបានគាំទ្រយ៉ាងពេញទំហឹងផងដែរ នៅក្នុងកិច្ច​ប្រជុំ​នោះ ដើម្បីបើកវេទិកាសួរដេញដោលជាសាធារណៈ នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដែល​នឹង​ត្រូវចូលរួមដោយលោក Kishida​, លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីជា​ច្រើន​​​រូបទៀត ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ។ ការសម្របសម្រួលដំណើរការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគី (Quad) ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការសន្តិសុខ ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងសាធារណរដ្ឋឥណ្ឌា នឹងប្រព្រឹត្តទៅនៅ​ប្រទេស​ឥណ្ឌា នាថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ ប្រសិនបើកិច្ចប្រជុំនៅថ្ងៃសុក្រ គណបក្ស​ប្រឆាំងនានា​សួរសំណួរទៅលោក Hayashi នៅក្នុងកិច្ចប្រជុំនៃវេទិការបស់គណៈកម្មាធិការថវិកានោះ លោកនឹង​មិនអាចចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគីនោះ បានឡើយ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ០២-០៣-២៣-កែវ ធាវី  ​ ប្រែសម្រួលពី៖ https://japannews.yomiuri.co.jp/politics/politics-government/20230301-94294/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`