logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជាន់ទាបជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ចំនួន ១១៤ លានលានយ៉េន សម្រាប់ឆ្នាំសារពើពន្ធ ២០២៣
 

សភាជាន់ទាបជប៉ុនយល់ស្របលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ១១៤​ លានលានយ៉េន សម្រាប់ឆ្នាំសារពើពន្ធ ២០២៣

កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សភាជាន់ទាបជប៉ុន បានអនុម័តយល់ព្រម​លើសេចក្តីព្រាង​ច្បាប់ថវិកាជាតិ ១១៤​.៣៨ លានលានយ៉េន ស្មើនឹង (៨៤០ លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ ឆ្នាំសារពើពន្ធ ២០២៣ ដែលជាឆ្នាំសារពើពន្ធថ្មី នឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ខាងមុខខណៈ​ដែល​ប្រទេសជាតិកំពុងតែប្រឈមមុខនឹងវិបត្តិនៃការចំណាយលើជីវភាពរស់នៅ និងការគំរាមកំហែង ដល់សន្តិសុខពីប្រទេសជិតខាងរបស់ខ្លួន។       ថវិកាជាតិនេះ រួមមាន ថវិកា ៦.៨២ លានលានយ៉េន ត្រូវបានបែងចែកទៅលើវិស័យការពារជាតិដើម្បី​ផ្គត់ផ្គង់ដល់ការការពារពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន, កូរ៉េខាងជើង និង​​​​​​​​​រុស្ស៊ី ហើយ​ថវិកា ៣៦.៨៩ លានលានយ៉េនទៀត សម្រាប់ចំណាយលើសន្តិសុខសង្គម ដែលជាការចំណាយ ដ៏ធំមិន​ធ្លាប់​មានចំពេលប្រទេសជប៉ុនមានកំណើនប្រជាជនឆាប់រហ័ស។ បន្ទាប់ពីសភាជាន់ទាបអនុម័តយល់ព្រម។ សភាជាន់ខ្ពស់ នឹងចាប់ផ្តើមពិនិត្យពិភាក្សាលើសេចក្តីព្រាង​ច្បាប់នេះ ប៉ុន្តែ ការអនុម័តយល់ព្រមរបស់សភាជាន់ខ្ពស់នេះ មិនមែនជាការដាក់សម្ពាធណាមួយឡើយ។ ថវិកាជាតិនេះ នឹងចូលជាធរមានដោយស្វ័យប្រវត្តិ បន្ទាប់ពី សេចក្តីព្រាងច្បាប់ថវិកាជាតិនេះ បានបញ្ជូន​ទៅសភាជាន់ខ្ពស់ រយៈពេល ៣០ ថ្ងៃ។ ឆ្នាំសារពើពន្ធ២០២៣ នេះ គឺជាឆ្នាំទី១ នៃផែនការបង្កើនថវិកាលើវិស័យការពារជាតិរយៈពេល  ៥ ឆ្នាំ ដែលត្រូវបានអនុម័តយល់ព្រម កាលពីចុងឆ្នាំ២០២២ ដោយរាជរដ្ឋាភិបាលរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដែលបានគ្រោងចំណាយថវិកាជាតិ ៤៣ លានលានយ៉េន ស្មើនឹងជាង ៥០% កើនពីផែន​ការថវិកាជាតិរយៈពេល ៥ ឆ្នាំ នាពេលបច្ចុប្បន្ននេះ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ០១-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://nordot.app/1003194691552509952?c=445918389795193953



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`