logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
ប្រធានសភាជាន់ខ្ពស់ជប៉ុនបញ្ជាឱ្យសមាជិកសភារបស់ខ្លួន ១ រូប ដែល​អវត្តមានពីសម័យប្រជុំច្រើនលើក សុំទោសក្នុងសម័យប្រជុំសភា
 

ប្រធានសភាជាន់ខ្ពស់ជប៉ុន បញ្ជាឱ្យសមាជិកសភារបស់ខ្លួន ១ រូប ដែលអវត្តមានពីសម័យប្រជុំច្រើនលើក                                 សុំទោសក្នុងសម័យប្រជុំសភា នៅសប្តាហ៍ក្រោយ

រាជធានីតូក្យូ៖ កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៣ លោក Hidehisa Otsuji ប្រធានសភាជាន់ខ្ពស់​ជប៉ុន បានចេញបទបញ្ជាជាលាយលក្ខណ៍អក្សរតម្រូវឱ្យលោក Yoshikazu Higashitani សមាជិកសភា​ជាន់ខ្ពស់ដែលមានឈ្មោះក្នុងគណនី YouTube GaaSyy ចូលរួមសម័យប្រជុំពេញអង្គសភាជាន់ខ្ពស់ដែល​នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។ កាលពីព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សភាជាន់ខ្ពស់​បាន​បោះឆ្នោតអនុម័តដាក់ចេញនូវបទបញ្ជាមួយតម្រូវឱ្យសមាជិកសភា ដែលជាផលិតករ You Tube រូបនេះ​ សុំទោសក្នុងសម័យប្រជុំសភា ចំពោះទណ្ឌកម្មអវត្តមានពីសម័យប្រជុំសភារបស់ខ្លួន។ ទណ្ឌកម្មនេះ ត្រូវបានបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំពេញអង្គមួយ កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសំឡងគាំទ្រភាគច្រើនពីសមាជិកសភាគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ នេះគឺជាលើកដំបូង សម្រាប់សភាជាន់ខ្ពស់ដាក់ទណ្ឌកម្មលើសមាជិកសភារបស់ខ្លួន ១ រូប ចាប់តាំងពីខ្លួន បានលើកពេលពិធីបុណ្យសពលោក Antonio Inoki អតីតសមាជិកសភាជាន់ខ្ពស់ដែលជាអ្នកតស៊ូមតិ ១ រូប អស់រយៈពេល ៣០ ថ្ងៃ កាលពីឆ្នាំ២០១៣ ខណៈពេលចេញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ​ខាងត្បូង ដោយ​គ្មានការអនុញ្ញាត។ លោក GaaSyy គឺជាមនុស្សទី១ ដែលមិនធ្លាប់ត្រូវបានដាក់ទណ្ឌកម្មចំពោះ​ការ​​​អវត្តមានពីសម័យប្រជុំសភាបែបនេះ។ ច្បាប់សភា បានចែងច្បាស់អំពីកម្រិតទណ្ឌកម្ម ៤ ប្រភេទ របស់សមាជិកសភា រួមមាន ការបញ្ចប់ មុខតំណែង, ការព្យួរពីសមាជិកសភា, ការសុំទោស និងការស្តីបន្ទោសក្នុងសម័យប្រជុំសភា៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២៤-០២-២៣-កែវ ធាវី​ ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023022200874/upper-house-member-gaasyy-ordered-to-attend-meeting.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`