logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
លោក kahiro Yokomichi អតីតប្រធានសភាជាន់ទាបជប៉ុន​ ទទួលមរណភាព ក្នុងជន្មាយុ ៨២ ឆ្នាំ
 

លោក akahiro Yokomichi អតីតប្រធានសភាជាន់ទាបជប៉ុន

រាជធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក akahiro Yokomichi អតីតប្រធាន​សភាជាន់ទាបជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំ ដោយមហារីកថង់ប្រមាត់ក្នុងថ្លើម (intrahepatic bile duct cancer) នៅមន្ទីរពេទ្យតូក្យូ។ លោក Yokomichi ដែលជាអតីតអ្នក​នយោបាយ​រូបនេះ ក៏ធ្លាប់បានបម្រើការងារផងដែរ ជាអនុប្រធានសភាជាន់ទាប រួមទាំងជាអភិបាលខេត្ត Hokkaido ដែល​ជាខេត្តដាច់ស្រយាលជាងគេ នៅភាគខាងជើងប្រទេសជប៉ុន។ លោក Yokomichi, អ្នកស្រុក Hokkaido រូបនេះ ជាប់ឆ្នោតជាសមាជិកសភាជាន់ទាបលើក​ដំបូងក្នុង​ឆ្នាំ១៩៦៩ ក្នុងគ្រាដែលលោកបានចាកចេញពីមណ្ឌលបោះឆ្នោតសភាមួយនៅក្នុងខេត្ត Hokkaido តាមគោល​ការណ៍គណបក្សសង្គមនិយមជប៉ុន ដែលឥឡូវនេះ បានរលាយបាត់ហើយ បន្ទាប់ពីមរណភាពរបស់ឪពុក​លោក គឺលោក Setsuo ដែលជាអតីតសមាជិកសភាជាន់ទាបគណបក្សសង្គមនិយមជប៉ុន។ លោក Yokomichi ធ្លាប់បានបម្រើការងារជាអភិបាលខេត្ត Hokkaido រយៈពេល ៣ អាណត្តិ ចាប់តាំង​ពីឆ្នាំ១៩៨៣ មក។ លោក Yokomichi គឺជាសមាជិក ១ រូប ក្នុងចំណោមសមាជិកស្ថាបនិក​គណបក្ស​​ប្រជា​ធិបតេយ្យជប៉ុនក្នុងឆ្នាំ១៩៩៦។ លោក Yokomichi បានវិលទៅចូលរួមក្នុងនយោបាយជាតិវិញ​នៅក្នុងការ​បោះឆ្នោតសភាជាន់ទាបក្នុងឆ្នាំដដែលនោះ។ លោក Yokomichi បានបម្រើការងារជាសមាជិកសភាជាន់ទាប សរុប ១២ អាណត្តិ។ លោក Yokomichi គឺជាអ្នកគាំទ្រយ៉ាងសំខាន់លើរដ្ឋធម្មនុញ្ញរបស់អ្នកសន្តិភាពនិយម ក្រោយសង្គ្រាមក្នុងគណបក្ស​ប្រជាធិបតេយ្យជប៉ុន និងគណបក្សដែលស្នងតំណែងរបស់ខ្លួន។ លោក Yokomichi បានបម្រើការងារ​ជា​ប្រធានសភាជាន់ទាប បន្ទាប់ពី គណបក្សប្រជាធិបតេយ្យជប៉ុន បានឡើងកាន់អំណាចកាលពីឆ្នាំ២០០៩។ លោក Yokomichi បានចូលនិវត្តន៍ពីនយោបាយ ហើយបានលាឈប់ឈរឈ្មោះក្នុងការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភាជាន់ទាបក្នុងឆ្នាំ២០១៧៕

                                                                                                       ព័ត៌មានសភាទ្វីបអាស៊ី ០៨-០២-២៣-កែវ ធាវី  ប្រែសម្រួលពី៖  https://www.nippon.com/en/news/yjj2023020600705/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`