logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
គណបក្ស Nippon Ishin ជប៉ុន អះអាងពីការរួបរួមគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ទាបនៅពេលខាងមុខ
 

លោក Nobuyuki Baba ប្រធានគណបក្ស Nippon Ishin no Kai ជប៉ុន

ទីក្រុងអូសាកា៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ គណបក្ស Nippon Ishin no Kai (Japan Innovation Party) បានអះអាងថា នឹងរួបរួមគ្នា ដើម្បីសម្រេចគោលដៅជ័យជំនះរបស់ខ្លួន ឱ្យបាន ៦០០ អាសនៈ ក្នុងការបោះឆ្នោតនៅតាមមូលដ្ឋាន ដែលបានឯកភាពគ្នា នាខែមេសា ឆ្នាំ២០២៣ មុខនេះ ដែលកើន ១.៥ ដង ពីកម្រិតបច្ចុប្បន្ន។ លោក Nobuyuki Baba ប្រធានគណបក្សប្រឆាំង  ដ៏ធំនេះ បានថ្លែងក្នុងសន្និបាតបក្សនាទីក្រុងអូសាកាថា «យើងរួបរួមគ្នា ដើម្បីឆ្ពោះទៅសម្រេចគោលដៅដ៏ធំនេះ»។ លោក Baba ក៏បានបញ្ជាក់ផងដែរ អំពីការសម្រេចបង្កើគណបក្សប្រឆាំងលំដាប់លេខ ១ ក្នុងប្រទេសជប៉ុន គឹគណបក្ស Nippon Ishin no Kai នៅក្នុងការបោះឆ្នោតសកល ជ្រើសតាំងសមាជិកសភាជាន់ទាបដ៏មានអំណាច (the House of Representatives)។ ក្នុងការរួបរួមគ្នានេះ គណបក្ស Nippon Ishin no Kai បានអនុម័តគោលនយោបាយឆ្នាំ២០២៣ របស់ខ្លួន ដែលរួមមាន គោលដៅនៃការបង្កើនអំណាចក្នុងការបោះឆ្នោតសភាជាន់ទាបនៅពេលខាងមុខ។ កិច្ចសហប្រតិបត្តិការរបស់គណបក្ស Nippon Ishin no Kai ជាមួយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុនបានអង្រួនសម្ព័ន្ធភាពគណបក្សនយោបាយនៅក្នុងរាជ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី ប៉ុន្តែ ផលប៉ះពាល់នេះ មិនបានឈានដល់គោលដៅរបស់ខ្លួនឡើយ នេះបើយោងតាមគោលនយោបាយរបស់គណបក្ស។ បន្ទាប់ពីសន្និបាតបក្សនេះ លោក Baba បានថ្លែងប្រាប់សន្និសីទសាព័ត៌មានថា លោកនឹងគោរពពាក្យសន្យាររបស់លោកក្នុងការលាលែងពីតំណែង ប្រសិនបើគណបក្ស មិនសម្រេចតាមគោលដៅ ៦០០ អាសនៈ ព្រឹត្តិការណ៍សំខាន់នេះ គណបក្សត្រូវតែអនុម័តឱ្យក្លាយជាគណបក្សប្រឆាំងលំដាប់លេខ ១ នៅក្នុងប្រទេសជប៉ុន៕

                                                                                                       ព័ត៌មានសភាទ្វីបអាស៊ី ០៦-០២-២៣-កែវ ធាវី  ប្រែសម្រួលពី៖  https://ukranews.com/en/news/912336-rada-relevant-committee-denies-rumors-about-reznikov-s-dismissal



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`