logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជប៉ុនអនុម័តសេចក្តីស្នើច្បាប់មួយ ដើម្បីបញ្ចៀសយុវជន-យុវនារី ពីការកេងប្រវ័ញ្ច ក្នុងផលិតកម្មភាពយន្តស៊ិច
 

កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ សភាជប៉ុនបានអនុម័តសេចក្តីស្នើច្បាប់មួយ ដើម្បីលុបបំបាត់ការកេងប្រវ័ញ្ចលើយុវជន-យុវនារី(មនុស្សវ័យក្មេង) ក្នុងវិស័យភាពយន្តស៊ិច។ ការអនុម័តនេះ បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងមួយជំហានទៀតរបស់ប្រទេសជប៉ុន ក្នុងការបញ្ចប់ការកេងចំណេញលើតួ  សម្តែងភាពយន្តប្រភេទនេះ។ សេចក្តីស្នើច្បាប់នេះទំនងជាចូលជាធរមាន មួយថ្ងៃបន្ទាប់ពីការប្រកាសឱ្យប្រើ។ យោងតាមច្បាប់ថ្មីនេះ ទោះបីជាមនុស្សម្នាក់បានព្រមព្រៀងកាលពីពេលមុន ដើម្បីសម្តែងក្នុងភាពយន្តនេះក៏ដោយ ក៏មនុស្សម្នាក់នេះមានសិទ្ធិមោឃភាពកិច្ចព្រមព្រៀងនេះគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ មុនពេលដែលខ្សែភាពយន្ត មិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈ​ ទោះបីជាភាពយន្តនោះបានថតរួចហើយមួយឆ្នាំក៏ដោយ។ ប្រសិនបើកិច្ចសន្យាថតភាពយន្តនេះ ត្រូវបានមោឃភាព ផលិតករខ្សែភាពយន្តត្រូវលុបចោលខ្សែភាពយន្តនេះ  និងមិនមានសិទ្ធិទាមទារឱ្យតួសម្តែង (ដែលមោឃភាពកិច្ចព្រមព្រៀង)សងជំងឺចិត្តឡើយ។ លើសពីនេះទៅទៀត នៅមុនពេលសម្តែង ផលិតករត្រូវសរសេររៀបរាប់ច្បាស់លាស់អំពីសាច់រឿង និងកាយវិកាដែលត្រូវសម្តែង ជាពិសេសកាយវិការស៊ិចដែលត្រូវសម្តែង។ ផលិតករដែលមិនបានរៀបរាប់ច្បាស់លាស់ ឬផលិតករដែលគំរាមតួសម្តែងឱ្យថតភាពយន្តប្រភេទនេះ នឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬផាកពិន័យចំនួន៣លានយ៉េន(២២,០០០ ដុល្លារអាមេរិក)។ ប្រសិនបើជាក្រុមហ៊ុនផលិតកម្មភាព យន្តវិញ ការពិន័យនេះនឹងកើនដល់១០០លានយ៉េន។ ច្បាប់នេះក៏បានកំណត់ផងដែរថា ត្រូវទុកគម្លាតរយៈពេល១ខែ ពីថ្ងៃចុះកិច្ចសន្យាថតភាពយន្តស៊ិច ដល់ថ្ងៃថតភាពយន្តស៊ិច ហើយត្រូវទុកគម្លាតរយៈពេល៤ខែ ពីថ្ងៃថតភាពយន្តស៊ិច ដល់ថ្ងៃបញ្ចេញភាពយន្តនេះជាសាធារណៈ។ ការទុកគម្លាតពេលវេលានេះ គឺដើម្បីឱ្យតួត្រូវសម្តែង ឬតួដែលសម្តែងរួចហើយ មានពេលគ្រប់គ្រាន់ដើម្បីពិចារណាឡើងវិញ។ បន្ថែមពីច្បាប់នេះ កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២​ គណៈកម្មាធិការមួយរបស់ព្រឹទ្ធ សភាជប៉ុន បានអនុម័តសេចក្តីសម្រេចបន្ថែមមួយ អំពាវនាវឱ្យមានវិធានការតឹងរ៉ឹងចំពោះការបង្ហោះដោយ ខុសច្បាប់នូវភាពយន្តឬរូបភាពអាសអាភាស និងអំពាវនាវឱ្យពង្រឹងការគាំទ្រចំពោះបណ្តាញក្រុមអ្នកសម្តែ​ងភាពយន្តនេះ...៕

ព័ត៌មានសភាអន្តរជាតិ ១៦-០៦-២២- មាស តូនី

ប្រែសម្រួលពី៖ https://english.kyodonews.net/news/2022/06/3005e659e6ec-japan-passes-bill-to-prevent-exploitation-of-young-people-in-porn.html

   


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`