logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស ISRAEL / មើលលម្អិត
ប្រធានសភាអ៊ីស្រាអែល អញ្ជើញមកដល់ប្រទេសម៉ារ៉ុក ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង
 

លោក Amir Ohana អញ្ជើញដល់ប្រទេសម៉ារ៉ុក

កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក Amir Ohana ប្រធានសភានៃរដ្ឋអ៊ីស្រាអែល បាន អញ្ជើញមកដល់ព្រះរាជាណាចក្រម៉ារ៉ុក នេះគឺជាទស្សនកិច្ចលើកដំបូង​របស់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ចាប់ តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងធម្មតាឡើងវិញនៅឆ្នាំ២០២០។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Rachid Talbi El Alami ប្រធានសភា ម៉ារ៉ុក ហើយស្របពេលជាមួយនឹងការចូលរួមពីសមាជិកចំនួន ១២នាក់ នៃកងអង្គភាពវីរជនអ៊ីស្រាអែល Golani Brigade នៅក្នុងសមយុទ្ធសត្វតោអាហ្វ្រិកដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោក Ohana ដែលមានឪពុកម្តាយមាន ដើមកំណើតនៅក្នុងប្រទេសម៉ារ៉ុក បានមានប្រសាសន៍នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​​​របស់សភាថា “ប្រវត្តិ សាស្ត្រកំពុងលេចចេញជារូបរាងនៅចំពោះមុខ ភ្នែករបស់យើង ហើយវានាំមកនូវដំណឹងល្អនៃការពង្រឹង និងបង្រួបបង្រួមនូវទំនាក់ទំនង​រវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជនទាំងពីរ និងការពង្រីករង្វង់​សន្តិភាព”។ សភាអ៊ីស្រាអែលបានឱ្យដឹងបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចនេះ​នឹងរួម បញ្ចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងគោលបំណងជំរុញ​ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ប្រទេសអ៊ីស្រាអែល និងម៉ារ៉ុកបានស្តារទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២០ ដែលជាផ្នែកមួយនៃ​កិច្ចព្រមព្រៀង US-brokered Abraham (សហរដ្ឋអាមេរិកបាន​យល់​ព្រមទទួលស្គាល់អធិបតេយ្យភាព ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច) ដែលពាក់ព័ន្ធនឹងអេមីរ៉ាតអារ៉ាប់រួម និងព្រះរាជាណាចក្រប៉ារ៉ែន ផងដែរ។ ទំនាក់ទំនងជា​ប្រវត្តិ​សាស្ត្រ​រវាងអ៊ីស្រាអែល និងម៉ារ៉ុកមានតាំងពីឆ្នាំ១៩៩៥ ប៉ុន្តែទំនាក់ទំនងនេះ​ត្រូវ​បាន​កាត់ផ្តាច់នៅឆ្នាំ២០០០ បន្ទាប់ពីការផ្ទុះឡើងនៃ Intifada (កុបកម្មហិង្សាដែលធ្វើឡើង​ដោយ​ប៉ាឡេស្ទីន​​នៅក្នុងទឹកដីអ៊ីស្រាអែល) ទីពីររបស់ប៉ាឡេស្ទីន៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៨-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.thenationalnews.com/mena/2023/06/07/israeli-parliament-speaker-arrives-in-morocco-in-first-official-visit-after-normalisation/


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`