logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស ISRAEL / មើលលម្អិត
លោក Amir Ohana ប្រធានសភាអ៊ីស្រាអែលនឹងអញ្ជើញធ្វើទស្សនកិច្ចនៅសភាប្រទេសម៉ារ៉ុកក្នុងសប្តាហ៍នេះ
 

លោក Amir Ohana ប្រធានសភាឃឺដ

កាលពីថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ សមាជិកសភាមកពីគណបក្ស Likud បាននិយាយថា លោក Amir Ohana ប្រធានសភាអ៊ីស្រាអែលនឹងអញ្ជើញបំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុកក្នុងសប្តាហ៍ នេះ តបតាមការអញ្ជើញរបស់សមភាគីម៉ារ៉ុក។ ដំណើរ​ទស្សនកិច្ច​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ​ ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ លើក​ដំបូង​របស់ប្រធានសភាអ៊ីស្រាអែលទៅកាន់​សភា​នៃ​ប្រទេស​មូស្លីមមួយនៃ(ប្រទេសម៉ារ៉ុក)។ លោក Ohana បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅបាន ដោយសារការដឹកនាំដ៏រឹងមាំ របស់ព្រះមហាក្សត្រ Mohammed VI នៃប្រទេសម៉ារុក”។ លោក Ohana ​បាន ​បន្ត​ថា​ “សុបិន​នៃ​សន្តិភាព ​ជាមួយ​ប្រទេស​ឥស្លាម​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង​តាំង​ពី​យូរ​មក​ហើយ​”។ “ហើយ​តើ​សម​ស្រប​កម្រិតណា ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទាំង​នេះ ព្រះរាជាណាចក្រ​ម៉ារ៉ុក​គឺ​ជា​ប្រទេស ​ដំបូង​គេ​ដែល​អញ្ជើញ​តំណាង​រដ្ឋាភិបាល និង​ជា​ប្រមុខ​ស្ថាប័ននីតិប្បញ្ញត្តិ​នៃ​រដ្ឋ​អ៊ីស្រាអែល...សម្រាប់​ដំណើរ​ ទស្សនកិច្ច​ជា​ផ្លូវ​ការ​ទៅ​កាន់​សភាតំណាង​របស់ប្រទេសម៉ារ៉ុក”។ ក្នុងដំណើរទស្សនកិច្ចនេះលោក Ohana គ្រោងនឹង​ជួបសន្ទនាការងារលោក Rachid Talbi Alami ជាមួយប្រធានសភាតំណាងម៉ារ៉ុក និងជាមួយលោក Nor-Ddin Elhrouchi ប្រធានក្រុមមិត្តភាពសភាម៉ារ៉ុក-អ៊ីស្រាអែល។ លោក Ohana ក៏នឹងជួបជា មួយប្រធានសហគមន៍ជ្វីហ្វក្នុងប្រទេសម៉ារ៉ុក និងជាមួយមន្ត្រីរដ្ឋាភិបាលម៉ារ៉ុកផងដែរ។ លោក Ohana ក៏ ត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទសារ​ព័ត៌មាន និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បី អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរ។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងហ៊្សេរុយសាឡិម និងទីក្រុងរ៉ាបាបានកើនឡើង១/៣ក្នុងឆ្នាំ២០២២ ខណៈដែលជនជាតិអ៊ីស្រាអែល​ប្រហែល ២០០,០០០នាក់ បានទៅលេងប្រទេសម៉ារ៉ុក។ ជនជាតិអ៊ីស្រាអែលប្រហែល ៧០០,០០០នាក់ មានដើមកំណើតម៉ារ៉ុក ហើយពួកគេជាច្រើនបានរក្សា​ទំនាក់ទំនង​រឹងមាំនេះ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៦-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.timesofisrael.com/in-first-knesset-speaker-amir-ohana-set-to-visit-moroccos-parliament-this-week/amp/


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`