logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស IRAQ / មើលលម្អិត
ប្រធានសភាអ៊ីរ៉ាក់៖ កិច្ចពិភាក្សាកំពុងធ្វើឡើងដើម្បីបង្កើត រដ្ឋាភិបាលឯកភាពជាតិ
 

 រូបភាពឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសភានៃសាធារណរដ្ឋអ៊ីរ៉ាក់

រដ្ឋធានីបាកដាដ៖ លោក Mohammed Rikan Hadid al-Halbousi ប្រធានក្រុមប្រឹក្សាតំណាង    នៃសាធារណរដ្ឋអ៊ីរ៉ាក់(សភាអ៊ីរ៉ាក់) បានថ្លែងបញ្ជាក់កាលពីថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងរវាងក្រុមសមាជិកសភា និកាយ Shia និកាយ Sunni និងជនជាតិភាគតិច Kurd ដើម្បីបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ។ លោក  Mohammed Rikan Hadid al-Halbousi បានថ្លែងថា ក្រុមគណបក្សដែលមានអាសនៈក្នុងសភា ទាំងបីនឹងចួបប្រជុំគ្នានៅឯទីស្នាក់ការកណ្តាលរបស់ បព្វជិតនិកាយ Shia លោក Muqtada al-Sadr ដើម្បីពិភាក្សាគ្នាអំពីការបង្កើតរដ្ឋាភិបាលថ្មី ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។       កាលពីព្រឹកថ្ងៃចន្ទដដែលនោះ លោក Muqtada al-Sadr បានចួបជាមួយលោក Mohammed Rikan Hadid al-Halbousi និងលោក Nechirvan Barzani មេដឹកនាំរដ្ឋាភិបាលតំបន់ជនជាតិ Kurd ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់(KRG) នៅក្នុងទីក្រុងភាគខាងត្បូង Najaf ដើម្បីពិភាក្សាគ្នាស្តីពីការបង្កើតរដ្ឋាភិបាលថ្មីមួយ។ កាលពីសប្តាហ៍មុន  លោក Esmail Qaani ប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍  អ៊ីរ៉ង់​ “IRGC Quds Force” បានបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សាជាមួយមេដឹកនាំនិកាយ Shia ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើជាស្ពានចម្លងការខ្វែងគំនិតគ្នារវាងចលនារបស់លោក Muq tada al-Sadr និងក្រុមនិកាយ Shia Coordination Framework។ ក្រុម Shia Coordination Frame  work រួមមាន ក្រុមសមាជិកសភានិកាយ Shia ដែលក្រុមនេះ ស្វែងរកការបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយ គ្មានការគាំទ្រពីលោក Muq tada al-Sadr។ គួរបញ្ជាក់ផងដែរថា ក្រុមសម្ព័ន្ធភាពនយោបាយ Sairoon របស់លោក Muqtada al-Sadr បានលេចធ្លោឡើងជាក្រុមនយោបាយដែលទទួលបានជ័យជម្នះធំជាងគេ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាអ៊ីរ៉ាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានចំនួន៧៣ អាសនៈ នៅក្នុងសភាដែលមាន ៣២៩អាសនៈ តាមពីក្រោយដោយក្រុម Taqadadum របស់លោក Mohammed  Rikan  Hadid al-Halbousi ដែលទទួលបាន ៣៧អាសនៈ៕                                                                               http://ព័ត៌មានសភាអន្តរជាតិ ០១-០២-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.aa.com.tr/en/middle-east/iraqi-speaker-says-talks-underway-to-form-unity-government/2490004


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`