logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស IRAQ / មើលលម្អិត
តុលាការកំពូលប្រទេសអ៊ីរ៉ាក់ពិនិត្យមើលលើពាក្យបណ្តឹងចោទប្រកាន់សម័យប្រជុំលើកដំបូងនៃរដ្ឋសភាអ៊ីរ៉ាក់
 

ទីក្រុង ERBIL៖ កាលពីថ្ងៃអង្ការ ទី២៥ ខែមករា ឆ្នាំ២០២២ តុលាកាកំពូលនៃសាធារណរដ្ឋអ៊ីរ៉ាក់ បានបន្តបើកសវនាការរបស់ខ្លួនដែលត្រូវបានលើកពេល ដើម្បីពិនិត្យមើលលើសំណុំរឿងដែលត្រូវបានគេចោទប្រកាន់លើសម័យប្រជុំលើកដំបូងនៃរដ្ឋសភាអ៊ីរ៉ាក់ ដែលបានបង្កឱ្យមានភាពចលាចល កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ តុលាការកំពូលសហព័ន្ធ បានចាប់ផ្តើមពិនិត្យមើលលើសំណុំរឿងមួយចំនួនដែលត្រូវបានគេប្តឹងជំទាស់នឹងសម័យប្រជុំលើកដំបូងនៃរដ្ឋសភានេះ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ តុលាការកំពូលមួយនេះ បានលើកពេលសវនាការរបស់ខ្លួន កាលពីសប្តាហ៍មុន បន្ទាប់ពីដើមបណ្តឹង បានអះអាងថា លោក Mahmoud al-Mashhadani សមាជិករដ្ឋសភា និងជាអតីតប្រធានរដ្ឋសភាអ៊ីរ៉ាក់ដែលបានដឹកនាំសម័យប្រជុំលើកដំបូងនៃរដ្ឋសភាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នោះ ត្រូវបានគេវាយដំ នៅមុនពេលត្រូវបានគេជម្លៀសចេញពីសាលប្រជុំរដ្ឋសភា។ ទោះបីជាដើមបណ្តឹងរូបនេះមិនបានបង្ហាញរបាយការណ៍ស្តីពីសុខភាពរបស់ខ្លួននៅក្នុងតុលាការយ៉ាងណាក៏ដោយ។ សភាអ៊ីរ៉ាក់ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៣ ខែ មកហើយ បន្ទាប់ពី ការបោះឆ្នោតកាលពីដើមខែតុលា ឆ្នាំ២០២១។ សវនាការនេះបានប្រព្រឹត្តទៅ បន្ទាប់ពីតុលាកាសហព័ន្ធកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានពន្យារពេលការងាររបស់ប្រធានរដ្ឋសភាដែលទើបជាប់ឆ្នោតថ្មី និងសមាជិករដ្ឋសភា ២ រូប បន្ទាប់ពីមានពាក្យបណ្តឹងមួយជំទាស់នឹងដំណើរការបោះឆ្នោតរបស់ពួកគេ ខណៈពេលដែលរដ្ឋសភាប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មី និងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអ៊ីរ៉ាក់៕

អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`