logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស IRAQ / មើលលម្អិត
បព្វជិតនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ អំពាវនាវឱ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់
 

ក្រុមអ្នកតវ៉ា អំពាវនាវឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់

លោក Moqtada al-Sadr បព្វជិតនិកាយស៊ីអ៊ីតនៃសាធារណរដ្ឋអ៊ីរ៉ាក់ដ៏ល្បីម្នាក់ បានអំពាវនាវឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ និងជំរុញឱ្យអ្នកដើរតាមលោកបន្តការអង្គុយនៅក្នុងអគារសភារហូតដល់ការទាមទាររបស់ពួកគេត្រូវបានទទួលយក។ លោក al-Sadr បានមានប្រសាសន៍នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ប្រជាជនអ៊ីរ៉ាក់ភាគច្រើនមាន ការធុញទ្រាន់នឹងក្រុមអ្នកកាន់អំណាច រួមទាំងថា្នក់ដឹកនាំមួយចំនួននៃគណបក្ស The Sadrist Movement”។ លោក al-Sadr បានបន្តទៀតថា “បដិវត្តន៍ (ការតវ៉ាសម្រាប់កំណែទម្រង់ដ៏ទូលំទូលាយ) បានចាប់ផ្តើមពី គណបក្ស The Sadrist Movement ហើយក៏មិនអត់ឱនយោគយល់ចំពោះក្រុមពុករលួយក្នុងគណបក្ស The Sadrist Movement” ឡើយ។ បព្វជិត​និកាយ​ស៊ីអ៊ីត​បាន​បញ្ចប់​ថា​ “​ខ្ញុំ​មិន​សុំ​អំណាច​ទេ ប៉ុន្តែ​ខ្ញុំកំពុង ​ស្វែងរកកំណែទម្រង់”​។ កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ អ្នកដើរតាមលោក al-Sadr រាប់ពាន់ នាក់បានចាប់ផ្តើមអង្គុយនៅក្នុងសភា ដោយបដិសេធការតែងតាំងលោក Mohammed Shia 'al-Sudani ជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២៥ ខែកក្កដា ដោយគូប្រជែងរបស់លោក al-Sadr នៅក្នុង ក្របខ័ណ្ឌ សម្របសម្រួល(CF)។ ក្របខ័ណ្ឌសម្របសម្រួល បានក្លាយទៅជាសម្ព័ន្ធមិត្តដ៏ធំបំផុតនៅក្នុង សភាអ៊ីរ៉ាក់ បន្ទាប់ពីលោក al-Sadr បានបញ្ជាឱ្យអ្នកដើរតាមលោកនៅក្នុងគណបក្ស The Sadrist Movement ដែលជាគណបក្សទទួលបានជ័យជំម្នះដ៏ធំបំផុតនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដែលបានទទួលបាន ៧៣អាសនៈ ប្រកាសដកខ្លួនចេញពីសភា។ ក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ ជម្លោះបានបន្តកើតឡើងក្នុងចំណោមភាគីនិកាយស៊ីអ៊ីតដែល បានរារាំងដល់ការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ដែលធ្វើឱ្យប្រទេសមួយនេះមិនអាចជ្រើសរើសប្រធានាធិបតីថ្មី ដោយសំឡេងភាគច្រើន២/៣នៃសភាដែលមានអាសនៈចំនួន៣២៩ ក្រោមរដ្ឋធម្មនុញ្ញ។ ប្រសិនបើជាប់ ឆ្នោត លោកប្រធានាធិបតីថ្មីនឹងប្រកាសតែងតាំងនាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសតាំងដោយសម្ព័ន្ធភាព ដ៏ធំបំផុតនៅក្នុងសភា ក្រោមក្របខ័ណ្ឌសម្របសម្រួល ដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែលនឹងគ្រប់គ្រងប្រទេស សម្រាប់រយៈពេល៤ឆ្នាំខាងមុខ ៕                                                                                       ព័ត៌មានសភាអន្តរជាតិ ០៥-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220804/c90e4d0d35eb477bb8b560fe004d3676/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`