logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស INDONESIA / មើលលម្អិត
អតីតអនុប្រធានសភាឥណ្ឌូនេស៊ី ទទួលការផ្តន្ទាទោស ជាប់ពន្ធធនាគារជាង៤ឆ្នាំ ចំពោះអំពើពុករលួយ
 

កាលពីថ្ងៃចន្ទ ទី២៤​ ខែមករា ឆ្នាំ២០២២ រដ្ឋអាជ្ញានៃគណៈកម្មការកំចាត់អំពើពុករលួយនៃប្រទេស ឥណ្ឌូនេស៊ី(KPK) បានចេញដីកាបង្គាប់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ២ខែ ចំពោះលោក   Azis Syamsuddin អតីតអនុប្រធានសភាតំណាងរាស្រ្ត ចំពោះបទចោទជាប់ពាក់ព័ន្ធនឹងសំណុំរឿង ប្រព្រឹត្តអំពើពុករលួយ។  នៅឯតុលាការពុករលួយនៅក្នុងទីក្រុងហ្សាកាតា រដ្ឋអាជ្ញាក៏បានទាមទារឱ្យលោក  Azis Syamsuddin បង់ប្រាក់ពិន័យចំនួន ២៥០លានរ៉ូពី(ប្រមាណជា ១៧,៤០០ដុល្លារស.រ.អា) និង ដកហូតសិទ្ធិនយោបាយក្នុងការឈរឈ្មោះ រយៈពេល ៥ឆ្នាំ បន្ទាប់ពីរួចទោស។

ក្នុងនាមជាអ្នកនយោបាយជាន់ខ្ពស់របស់គណបក្ស Golkar លោក Syamsuddin ជាប់សង្ស័យពីបទ ចោទប្រកាន់ថាបាន ចំណាយប្រាក់ ៣.១ពាន់លានរ៉ូពី (ប្រមាណជា ២១៦,១៨០ដុល្លារស.រ.អា) និង ៣៦,០០០ដុល្លារ សូកប៉ាន់លោក Stepanus Robin Pattuju អតីតអ្នកស៊ើបអង្កេតរបស់គណៈកម្មការ កំចាត់អំពើពុករលួយ និងលោកមេធាវី Maskur Husain ក្នុងឆ្នាំ២០២០។ លោករងការចោទប្រកាន់ថា ការណ៍ដែលគាត់ធ្វើបែបនោះ ក្នុងបំណងដើម្បីរារាំងឈ្មោះរបស់គាត់ និងបក្ខពួករបស់គាត់នៅក្នុងគណ បក្ស Golkar មិនឱ្យមានឈ្មោះនៅក្នុងការស៊ើបអង្កេតរបស់គណៈកម្មការ KPK រកអំពើពុករលួយ នៅក្នុង ស្រុក Lampung នៃខេត្ត Lampung។

លោក Azis Syamsuddin ដែលត្រូវបានចាប់ខ្លួន នៅឯនិវេសនដ្ឋានរបស់លោកនៅភាគខាងត្បូង ទីក្រុងហ្សាកាតា ដោយអ្នកស៊ើបអង្កេតរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ កាលពីខែកញ្ញា ឆ្នាំ២០២១ នោះបានលាលែងពីតំណែងរបស់លោកភ្លាមៗ ក្រោយពីលោកត្រូវបានចាប់ខ្លួន៕



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`