logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស HUNGARY / មើលលម្អិត
សភាហុងគ្រី អនុម័តសេចក្តីសម្រេចស្តីពីសន្តិភាព
 

សភាប្រទេសហុងគ្រី អនុម័តសេចក្តីសម្រេចស្តីពីសន្តិភាព

នៅថ្ងៃខួបឆ្នាំទី១ នៃការចាប់ផ្តើមជម្លោះប្រដាប់អាវុធរវាងសហព័ន្ធរុស្ស៊ី និងប្រទេសអ៊ុយក្រែន​ ប្រទេស​ហុងគ្រីបានអនុម័តសេចក្តីសម្រេចស្តីពីសន្តិភាព សម្តែងនូវក្តីបារម្ភ​ពាក់ព័ន្ធនឹងសក្តានុពលចំពោះ ស្ថានការណ៍​កាន់តែវិវត្តន៍ក្លាយទៅជាសង្រ្គាមសកលមួយ។ សេចក្តីសម្រេចដែលទទួលបានការអនុម័ត ក្នុងសំឡេង១៣០ ទល់នឹង២៤សំឡេង និងគ្មានសំឡេងអនុបវាទ ក៏រិះគន់ផងដែរចំពោះការដាក់ទណ្ឌ កម្មសេដ្ឋកិច្ចរបស់ក្រុមប្រទេសលោកខាងលិចលើសហព័ន្ធរុស្ស៊ី។ ទណ្ឌកម្មទាំងនេះបានបរាជ័យក្នុងការ​បញ្ឈប់​ជម្លោះ ជំនួសឱ្យការខូចខាតសេដ្ឋកិច្ចរបស់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប រួមទាំងប្រទេស ហុងគ្រីផងដែរ។ លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី ធ្លាប់បានព្រមានថា ជម្លោះកំពុងតែបង្ហូរឈាមខ្លាំងឡើង និងកាន់​តែឃោរឃៅឡើង ហើយដែលនោះគឺជាការគំរាមកំហែង​សង្រ្គាមលោកលើកទី៣ យ៉ាងពិតប្រាកដមួយ។ “ពេលនេះយើងកំពុងស្ថិតនៅចំណុចមួយដែលអឺរ៉ុបកំពុងតែពិចារណាបញ្ជូនកងទ័ពរក្សាសន្តិភាព​ទៅកាន់​ប្រទេស​អ៊ុយក្រែន”។ សេចក្តីសម្រេចរបស់សភាហុងគ្រីបានអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ ការចរចា និងដំណោះ​ស្រាយ​​សន្តិភាពចំពោះជម្លោះមួយនេះ។ សេចក្តីសម្រេចដដែល​ក៏បាន​រិះគន់ផងដែរដល់ផែនការរបស់​សហភាពអឺរ៉ុបក្នុងការបង្កើនទណ្ឌកម្មរបស់ខ្លួនទៅលើរុស្ស៊ី ដោយលើកហេតុផលថា វានឹងបង្កផលប៉ះពាល់​ធ្ងន់ធ្ងរដល់សន្តិសុខ​នៃការ​ផ្គត់ផ្គង់ និងកាន់តែធ្វើឱ្យមានអតិផរណាកាន់តែខ្ពស់នៅក្នុងប្រទេសជាសមាជិកសហ​ភាពអឺរ៉ុបជាច្រើន។ ហើយការបន្ថែមទណ្ឌកម្មនេះក៏នឹងប៉ះពាល់ផងដែរដល់ប្រទេស​ប៊ុលហ្គារី​ដែលជារដ្ឋ​សមាជិក​មួយមានដែលអត្រាអតិផរណាខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប។ សេចក្តីសម្រេចរបស់សភាហុងគ្រីបានគូសបញ្ជាក់ថា “យើងអំពាវនាវដល់ឥស្សរជនសាធារណហុងគ្រី ត្រូវបញ្ឈប់ការធ្វើសេចក្តីសម្រេច និងសកម្មភាពនយោបាយ​ដែលអាច​បង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិយើង ឬអាចធ្វើឱ្យហុងគ្រីរអិលធ្លាក់ទៅក្នុងសង្រ្គាម”។ ការបន្តសង្រ្គាមនិង​ការ​ដឹកជញ្ជូន​អាវុធធុនធ្ងន់អាចនឹង​ធ្វើ​ឱ្យ​ស្លាប់បាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់។ ជីវិតមនុស្សអាច​សង្រ្គោះបាន​លុះត្រាតែមានបទឈប់បាញ់ ភ្លាមៗ ការចរចា និងសន្តិភាព“៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៤-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/europe/20230401/6cdbd0eca3e94242b1c747d122761b2f/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`