logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
សភាក្រិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្រ្តី Kyriakos Mitsotakis សម្រាប់អាណត្តិទី២
 

Kyriakos Mitsotakis​ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក

រដ្ឋាភិបាលគណបក្សអភិរក្សនៃសាធារណដ្ឋក្រិកដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Kyriakos Mitso takis​ ទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បី​ចាប់ផ្តើម​រដ្ឋាភិបាលថ្មី ៤ឆ្នាំ អាណត្តិទី២របស់ខ្លួន។ ការផ្តលសេចក្តីទុកចិត្តពីសភានេះ បានកើតមានឡើង បន្ទាប់ពី ២សប្តាហ៍ ក្រោយពី​គណបក្សប្រជាធិបតេយ្យថ្មី(ND)របស់លោក Mitsotakis បានទទួលជ័យជម្នះ​យ៉ាងងាយស្រួលក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ សមាជិកសភា ៣០០រូប បានបោះឆ្នោតគាំទ្រ ១៥៨សំឡេង ទល់នឹង១៤២ លើគោលនយោបាយរបស់​រដ្ឋាភិបាល នៅក្នុងការពិភាក្សាដេញដោលរយៈពេល ៣ថ្ងៃ។​ ការបោះឆ្នោតបានធ្វើឡើងដូចតាមការរំពឹង​ទុក​ដោយ មានតែសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មីប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រ​រដ្ឋាភិបាល​ថ្មី។​ គណបក្ស​ប្រជា​ធិប​តេយ្យ​ថ្មីរបស់លោក Mitsotakis បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៥​ ខែមិថុនា ជាមួយនឹងសំឡេងឆ្នោត ៤០.៥៦% ប្រៀបធៀបទៅនឹង​គណបក្សឆ្វេង​និយម  Syriza  ទទួល​បាន ១៧.៨៣% និង១១.៨៤% សម្រាប់គណបក្សជនសង្គមនិយម PASOK។ មានគណបក្សចំនួន ៨ ជាប់ជាតំណាងក្នុងសភាឆ្នាំ២០២៣ ដោយកើនឡើងពីចំនួន ៦ នៅក្នុងឆ្នាំ២០១៩ និងចំនួន ៦ នៅក្នុងសភាមួយចំអិនកំពឹសកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដែលការបោះឆ្នោត នៅពេលនោះគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើននោះឡើយ ដូច្នឹងការបោះឆ្នោត ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានប្រកួតប្រជែងឡើងក្រោមច្បាប់បោះឆ្នោតថ្មី ដោយផ្តល់អាសនៈបន្ថែម​ដល់​គណបក្សណាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ រដ្ឋាភិបាលរបស់លោក Mitsotakis​ បាន អះអាង​ពីផែនការសន្តិសុខខ្លាំងក្លា ការដាក់ចេញនូវកម្មវិធីលទ្ធកម្មអាវុធទ្រង់ទា្រយធំ រួមទាំង ការទទួល​បានយន្តហោះ​ចម្បាំងពហុមុខងារ  F-35  ផលិតដោយសហរដ្ឋ​អាម៉េរិក​​ក្នុងពេលអនាគត​ ។ល។ លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ក៏បានគូសបញ្ជាក់ផងដែរពីគោលនយោបាយដ៏តឹងរ៉ឹងរបស់​រដ្ឋាភិបាល​ពាក់ព័ន្ធបញ្ហាជនទេសន្តរប្រវេសន៍ ការស្ថិតនៅជួរមុខ​ក្នុងការដោះស្រាយផលប៉ះពាល់​អវិជ្ជមាន​នៃបម្រែបម្រួលអាកាសធាតុ ប្តេជ្ញាបន្តឧបត្ថម្ភធនដល់ជនងាយរងគ្រោះ និងបន្តតាមដានគោលនយោបាយ​ទីផ្សារមិត្តភាព។  លើសពីនេះទៀត លោក  Mitsotakis  ក៏បានប្តេជ្ញាធ្វើទំនើបកម្មវិស័យសុខាភិបាលជាតិ និងប្រព័ន្ធយុត្តិធម៌ផងដែរ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/world/europe/mitsotakis-led-greek-govt-wins-vote-of-confidence-for-2nd-term


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`