logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
គណបក្សអភិរក្សក្នុងប្រទេសក្រិកទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្តេជ្ញាធ្វើកំណែទម្រង់បន្ថែមទៀត
 

លោក Kyriakos Mitsotakis ប្រធានគណបក្សប្រជាធិបតេយ្យថ្មី និងជាអតីតនាយករដ្ឋមន្រ្តីក្រិក

លោក Kyriakos Mitsotakis អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិកបានប្តេជ្ញាធ្វើកំណែទម្រង់ បន្ថែម​ទៀតក្នុងល្បឿនលឿនជាងមុន បន្ទាប់ពីគណបក្សអភិរក្សរបស់​លោកទទួលបានជ័យជម្នះក្នុងការ បោះឆ្នោត​ជ្រើសតាំងសមាជិកសភាជាលើកទី២ ក្នុងរយៈពេល ៥សប្តាហ៍ នៃការបោះឆ្នោតលើកទី១ ពីថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២៣ និងលើកទី២ ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានសំឡេង​ភាគច្រើនដាច់ខាតនៅក្នុងសភា។ ក្រសួងមហាផ្ទៃក្រិកបានផ្សព្វផ្សាយលទ្ធផលផ្លូវការថា ជាមួយនឹងការរាប់សន្លឹកឆ្នោតបាន៩៥% គណបក្ស​ប្រជាធិបតេយ្យថ្មីទទួលបាន៤០.៥៥%  ត្រូវជា ១៥៨អាសនៈ នៅក្នុង​សភា ៣០០អាសនៈអាច​បង្កើត​រដ្ឋាភិបាលឯកបក្សបាន។ លោក​ Mitsotakis បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឯទីស្នាក់ការកណ្តាល​គណបក្សថា “យើងទទួល​បានសិទ្ធិអំណាចដ៏ខ្លាំងក្លាមួយ ដើម្បីដំណើរការលឿនជាងមុនលើមាគ៌ានៃកំណែ​ទម្រង់ជាចាំបាច់សម្រាប់ប្រទេសរបស់យើង”។ លោក Mitsotakis បានថ្លែងថា ក្នុងអំឡុង​ពេល​នៃការកាន់​អំណាចសម្រាប់អាណតិ្តទី២ ប្រទេសក្រិកនឹងកាន់តែមានការប្រែប្រួលថែមទៀត លោក ប្តេជ្ញាធ្វើឱ្យមាន​ភាពរីកចម្រើន​កាន់តែច្រើនឡើងសម្រាប់​មនុស្ស​គ្រប់គ្នា។ សម្ព័ន្ធភាពគណបក្សឆ្វេងនិយម Syriza ទទួលបានសំឡេងឆ្នោត ១៧.៨៤% និងសម្ព័ន្ធភាពជនសង្គមនិយម Pasok-Kinal ទទួលបាន ១១.៨៨%។ ជាសរុប មាន​គណបក្ស​ចំនួន ៨ អាចឈានជើង​ក្នុងសភាបានក្រោយ​ពីឆ្លងផុតកម្រិតកំណត់អប្បបរមា ៣% នៃសំឡេងឆ្នោតចាំបាច់តាមច្បាប់បោះឆ្នោត។ កាលពីថ្ងៃចន្ទ លោកស្រី​ Katerina Sakellaropoulou ប្រធានាធិបតីក្រិកបានផ្តល់សិទ្ធិអំណាចដល់ លោក Mitsotakis ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ កាលពីការបោះឆ្នោតលើកទី១ ថ្ងៃទី២១ ខែឧសភា បានបញ្ចប់គ្មាន​លទ្ធផល​យកជាការបាន ដោយគណបក្សប្រជាធិបតេយ្យថ្មីមិនអាចរកបានសំឡេងភាគច្រើន​ដាច់ខាតក្នុងសភា​បាន​អនុលោមតាម​ប្រព័ន្ធបោះឆ្នោត​ក្នុងប្រទេសក្រិក។ ដោយសារតែគ្មានការព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្នុងខែឧសភា ឆ្នាំ២០២៣  រដ្ឋាភិបាល ចាំផ្ទះមួយ ត្រូវបានតែងតាំងឡើងដើម្បីដឹកនាំប្រទេស​រៀបចំការ​បោះឆ្នោតជាលើកទី២។ ការបោះឆ្នោត​លើកទី២ ដោយប្រើប្រព័ន្ធបោះឆ្នោតថ្មីដែលទើបត្រូវបានកែរួច នោះអាចត្រូវផ្តល់រហូតដល់ ៥០អាសនៈ បន្ថែមដល់គណបក្ស​ឈ្នះឆ្នោត។ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០១៩ គណបក្សប្រជា ធិបតេយ្យថ្មីទទួលបានសំឡេង៣៩.៨% ត្រូវជា ១៥៨អាសនៈ នៅក្នុងសភាក្រិក​នីតិកាលថ្មី៕ http://ព័ត៌មានសភាអន្តរជាតិ ២៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.chinadaily.com.cn/a/202306/26/WS64988f1ea310bf8a75d6b7d6.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`