logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
ក្រិក បោះឆ្នោតជ្រើសតាំងសមាជិកសភាជាលើកទី២ ដែលទំនងជា គណបក្សអភិរក្សនឹងទទួលជ័យជម្នះចូលកាន់អំណាចជាថ្មីម្តងទៀត
 

លោក Kyriakos Mitsotakis អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋក្រិក និងជាប្រធានគណបក្សប្រជាធិបតេយ្យថ្មី

ប្រជាជននៃសាធារណរដ្ឋក្រិកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣  ដែលជាការបោះឆ្នោតជាលើកទី២ ក្នុងពេលលើស​មួយខែតិចតួច ដែលអ្នកបោះ ឆ្នោតរំពឹងថា​នឹងផ្តល់អំណាចដល់គណបក្សអភិរក្សរបស់លោក Kyriakos Mitsotakis អតីតនាយករដ្ឋមន្រ្តីក្រិក សម្រាប់​​​អាណត្តិទី២។ ការបោះឆ្នោតថ្ងៃអាទិត្យ ធ្វើឡើងក្រោមស្រមោលនៃការលិចកប៉ាល់ដឹកជនអន្តោប្រវេសន៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគេបារម្ភថា មនុស្សរាប់រយនាក់​បាន​ស្លាប់បាត់បង់ជីវិតនៅភាគខាងត្បូង​ប្រទេសក្រិក។ ការលិចកប៉ាល់នេះ គឺជាគ្រោះមហន្តរាយមួយដ៏អាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំមកនេះ ដែល បង្កឱ្យគណបក្សជាច្រើន​បែក​បាក់គ្នាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍។ គណបក្សប្រជាធិបតេយ្យថ្មីរបស់ Mitsotakis បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២១ ខែឧសភា ដោយទទួលបាន ២០ពិន្ទុ ឈ្នះលើគណបក្សឆ្វេងនិយម Syriza  ដែលកាន់អំណាចនៅក្រិកចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែនៅតែមិនអាចរកបានសំឡេងភាគច្រើន ដើម្បីបង្កើត​រដ្ឋាភិបាល​តែឯងបាន បណ្តាលឱ្យ​មានការ​បោះឆ្នោតជាលើកទី២ ក្រោមបទប្បញ្ញត្តិថ្មី ដែលបង្កលក្ខណៈងាយស្រួលជាងមុន ដើម្បីឱ្យ​គណបក្ស​ឈ្នះឆ្នោតធានា​បានសំឡេង​ភាគច្រើន នៅក្នុងសភា ៣០០អាសនៈ។ ការស្ទង់មតិមុនការបោះឆ្នោតនាពេលថ្មីៗនេះបង្ហាញថា គណបក្សប្រជាធិបតេយ្យថ្មី ទទួលបានសំឡេងជាង ៤០% គណបក្ស Syriza ដឹកនាំដោយលោក Alexis Tsipras អតីតនាយករដ្ឋមន្រ្តីក្រិកតាមពី​ក្រោយដោយ​ទទួលបានសំឡេង ២០%។ គួរបញ្ជាក់ផងដែរថា ស្ថានីយបោះឆ្នោតបានបើកនៅវេលាម៉ោង ៧៖០០នាទីព្រឹក នៅទូទាំងប្រទេស​ក្រិក​នឹងបិទនៅវេលាម៉ោង ៧៖០០នាទីយប់។ គ្រោះមហន្តរាយលិចកប៉ាល់ ស្ថិតក្នុង​ចំណោម​​​បញ្ហាផ្សេងៗទៀត មុនការបោះឆ្នោត រួមទាំង វិបត្តិនៃជីវភាពរស់នៅគ្រោះថ្នាក់​រថភ្លើងបុកគ្នា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ដែលឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newarab.com/news/greece-election-likely-return-conservatives-office


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`