logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GREECE / មើលលម្អិត
សមាជិកសភាក្រិកនីតិកាលថ្មី ស្បថចូលកាន់តំណែង
 

ពិធីស្បថចូលកាន់តំណែងរបស់សមាជិកសភា នៅក្នុងសភាក្រិក

សភានៃសាធារណរដ្ឋក្រិកដែលទើបជាប់ឆ្នោតកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានស្បថចូលកាន់​តំណែងនៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីមួយដែលផ្សព្វផ្សាយតាមទូរ ទស្សន៍។ បើតាមក្រឹត្យរបស់ប្រធានាធិបតីក្រិក សម័យប្រជុំសភាដំបូង ដំបូងឡើយគ្រោងធ្វើ​ឡើងនៅថ្ងៃទី០១ ខែមិថុនា ប៉ុន្តែបានប្តូរមកធ្វើនៅថ្ងៃទី២៨ ខែឧសភាវិញ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ព្រោះតែសភា​នីតិកាលថ្មី​​មិនអាច​បង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន។ កិច្ចប្រជុំសភាដឹកនាំដោយលោក Nikitas Kaklamanis អនុប្រធានសភាក្រិក។ ពិធីសម្បថ បានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីក្រិក លោក Ioannis Sarmas នាយករដ្ឋ​មន្រ្តីក្រិក មេគណសង្ឃកាតូលិកទីក្រុងអាថែន និងសមាជិក សង្ឃកាតូលិក​ដទៃទៀត ប្រទានពរជ័យ និងប្រោះព្រំដល់សមាជិកសភាក្រិកឱ្យបំពេញ​ការងារបានប្រកប ដោយផ្លែផ្កា។ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា ថ្នាក់ដឹកនាំកំពូលវិស័យយុត្តិធម៌ និងរដ្ឋាភិបាល ក៏ដូចជាតំណាង​ព្រះវិហារ​​បរទេស និកាយសាសនានានា និងឯកអគ្គរដ្ឋទូតបរទេស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធី​សម្បថរបស់សមាជិកសភាក្រិក។ ក្នុងចំណោមសមាជិកសភាក្រិកទាំង ៣០០រូប មាន១០៤រូប ជាសមាជិកសភាជាប់ឆ្នោតថ្មីថ្មោង​។ ១៣រូប មិនមែនជាសមាជិកសភា​នីតិកាលមុន ប៉ុន្តែធ្លាប់ជាសមាជិកសភាកាលពីនីតិកាលមុនៗកន្លងមក។ មានស្រ្តី​ចំនួន ៧៥រូប ក្នុងសភានីតិកាលថ្មីនេះ គឺជាមានចំនួន ៩នាក់​ច្រើនជាង នីតិកាលឆ្នាំ២០១៩។ នៅព្រឹកថ្ងៃចន្ទ ម៉ោង ១០៖៣០នាទី  សភានឹងប្រជុំដើម្បីបោះឆ្នោតជ្រើសរើសប្រធានសមាជិក  និងលេខាធិការ។ នៅពេល​ល្ងាចថ្ងៃដដែល លោកស្រីប្រធានាធិបតី Katerina Sakellaropoulou នឹងចេញក្រឹត្យមួយដើម្បីរំលាយសភា និងប្រកាសកាលបរិច្ឆេទ​បោះឆ្នោតជ្រើសតាំងសមាជិកសភា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំង​កំណត់កាលបរិច្ឆេទសម្រាប់ពិធីស្បថចូល​កាន់តំណែងរបស់​សមាជិកសភានីតិកាលថ្មី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/new-greek-parliament-takes-oath-1699131.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`