logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស GERMANY / មើលលម្អិត
សមាជិកសភាកៀហ្ស៊ីស៊ីស្ថាន និងសមាជិកសភាជាន់ទាបអាល្លឺម៉ង់ ពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី
 

គណៈប្រតិភូសមាជិកសភាកៀហ្ស៊ីស៊ីស្ថាន និងគណៈប្រតិភូសមាជិកសភាជាន់ទាបអាល្លឺម៉ង់

អង្គភាពសេវាព័ត៌មាននៃសភាកៀហ្ស៊ីស៊ីស្ថានបានថ្លែងឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែ កុម្ភៈ   ឆ្នាំ២០២៣ សមាជិកសភានៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានជួបពិភាក្សាការងារជាមួយសមាជិកសភា​ជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ភាគីទាំងពីរបានពិភាក្សាគ្នាពីការអភិវឌ្ឍចំណងទាក់ ទង នយោបាយ  សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌  ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រីកកិច្ចសហ​ប្រតិបត្តិការ​​សភា រវាងប្រទេសទាំងពីរ។ លោកស្រី Gulia Kojokulova សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសភាកៀហ្ស៊ីស៊ីស្ថាន​-​អាល្លឺម៉ង់បានថ្លែងថា ជំនួបរវាងសមាជិកសភានៃប្រទេសទាំងពីរនឹងផ្តល់នូវផលវិជ្ជមានលើការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ “កៀហ្ស៊ីស៊ីស្ថានមានចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ​ដ៏សកម្មជាមួយសហភាពអឺរ៉ុប និងជាពិសេស ជាមួយភាគីអាល្លឺម៉ង់។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ​ជាមួយ​សភាជាន់ទាបអាល្លឺម៉ង់ គឺពិតជាសំខាន់សម្រាប់សភាកៀហ្ស៊ីស៊ីស្ថាន ព្រោះអាល្លឺម៉ងមានបទពិសោធក្នុងការ​ពង្រឹងប្រជាធិបតេយ្យ ការផ្តល់អំណាចដល់គណបក្សនយោបាយ សកម្មភាពតាក់តែងច្បាប់ និងការអនុវត្ត​មុខងារត្រួតពិនិត្យ”។ លោកស្រី Kojokulova បានទទូចឱ្យបញ្ចូលប្រទេសកៀហ្ស៊ីស៊ីស្ថានទៅក្នុងបញ្ជីអ្នកមាន​សិទ្ធិចូល​រួម​ក្នុង​កម្មវិធីអាហារូបករណ៍អ្នកជំនាញវ័យក្មេងរបស់សភាជាន់ទាបអាល្លឺម៉ង់។ លោកស្រីបានសម្តែងនូវ ការដឹងគុណដល់អាល្លឺម៉ង់ ចំពោះការលុបចោលបំណុលសាធារណៈចំនួន ១៤.៩លានអឺរ៉ូ និងបាន​ពិភាក្សា​ការ​ពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានវិទ្យា អប់រំ ការថែទាំសុខភាព និងគម្រោងរួមគ្នាក្នុង​វិស័យទាំងនេះ ។ សម្រាប់ភាគីអាល្លឺម៉ង់ លោក  Eugen Schmidt សមាជិកសភាអាល្លឺម៉ង់ និងជាប្រធាន​ក្រុមមិត្តភាពសភាអាល្លឺម៉ង់-អាស៊ីកណ្តាលបានថ្លែងថា អាល្លឺម៉ង់ក៏មានចំណាប់អារម្មណ៍ក្នុង ការអភិវឌ្ឍ​ចំណងទាក់ទងទ្វេភាគីជាមួយកៀហ្ស៊ីស៊ីស្ថានផងដែរ។ លោក Schmidt បានថ្លែងបន្តថា ដោយសារតែតួនាទីរបស់សមាជិកសភាមានសារៈសំខាន់ ក្នុងការពង្រីក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះយើងគួរតែផ្តោតលើកកិច្ចសហប្រតិបត្តិការ​អន្តរសភាដ៏​សកម្មមួយ៕

                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://akipress.com/news:695632:Members_of_Parliament_of_Kyrgyzstan,_Bundestag_discuss_bilateral_cooperation/



អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`