logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស GEORGIA / មើលលម្អិត
សមាជិកសភាហ្សកហ្ស៊ី៖ ហ្សកហ្ស៊ីគឺជាជនរងគ្រោះដំបូងគេ នៃអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ី
 

លោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាហ្សកហ្ស៊ី

លោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រទេសហ្សកហ្ស៊ីបានថ្លែងថា ប្រទេសរបស់លោកគឺជា “ជនរងគ្រោះដំបូងគេ” នៃអំពើឈ្លាន​ពានរបស់សហព័ន្ធរុស្ស៊ី និងថារដ្ឋាភិបាល​ហ្សកហ្ស៊ីបានព្រមានដល់ដៃគូក្រុមប្រទេសលោកខាងលិចរួចហើយ ពីការបន្តគំរាមកំហែងពីសំណាក់​រដ្ឋាភិបាល​វិមានក្រឹមឡាំង  បន្ទាប់ពីជម្លោះតាំងពីឆ្នាំ២០០៨ កន្លងមក។ ថ្លែងទៅកាន់សារព័ត៌មានអ៊ុយរូហ្គាយ El Pais ក្នុងដំណើរទស្សនកិច្ចជាលើកទី១ ទៅកាន់អាម៉េរិកខាងត្បូង លោក Samkharadze បានថ្លែងថា រុស្ស៊ីបានប្រើប្រាស់នូវ “យុទ្ធវិធី​តែមួយដូចគ្នាបេះបិទ” នៅក្នុងប្រទេស​អ៊ុយក្រែន ដូចដែលគេបានធ្វើនៅក្នុងប្រទេសហ្សកហ្ស៊ីក្នុងសង្រ្គាមរយៈពេល ៥ថ្ងៃ រវាងប្រទេសទាំងពីរ​កាលពី១៥ឆ្នាំមុន។ លោកបាន​កត់សម្គាល់ថា ប្រទេសរបស់លោកមានសង្រ្គាម ៣ដងរួចមកហើយជាមួយ​រុស្ស៊ី មានទាំងសង្រ្គាមដោយផ្ទាល់  និងដោយប្រយោល ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ យើងគឺជា​ជនរងគ្រោះដំបូងគេនៃអំពើឈ្លានពានរបស់រុស្ស៊ី។ យើងបានប្រាប់ដល់ដៃគូក្រុមប្រទេសលោក​ខាងលិច​របស់យើង ជាពិសេស សហភាពអឺរ៉ុប និងស.រ.អាថា ប្រសិនបើមិនបញ្ឈប់រុស្ស៊ីទេ នោះហ្សកហ្ស៊ី​នឹងមិន​មែនជាទីកន្លែងចុងក្រោយដែលរុស្ស៊ីនឹងធ្វើការវាយប្រហារនោះឡើយ។ ការអកុសលយើងថាត្រូវរុស្ស៊ីពិត​ជា​វាយ​ប្រហារ​ទៀតមែន ក៏ប៉ុន្តែយើងមិនមានការភ្ញាក់ផ្អើលនោះឡើយ។ លោក Samkharadze ​បានកត់សម្គាល់ថា រុស្ស៊ីបានប្រើយុទ្ធវិធីតែមួយដូចគ្នាបេះបិទនៅក្នុងប្រទេស អ៊ុយក្រែន ដូចនៅក្នុងប្រទេសហ្សកហ្ស៊ី  ដៃគូរបស់ហ្សកហ្ស៊ី នៅក្នុង​ក្រុមប្រទេសលោកខាងលិចនៅក្នុង​សហភាពអឺរ៉ុប នៅក្នុងអង្គការណាតូ គួរតែយល់ជាងមុនពីក្តីបារម្ភរបស់យើង និងគួរយល់ថាពេលនេះ បើគ្មានសន្តិសុខ នៅក្នុងប្រទេស​ហ្សកហ្ស៊ី ក៏គ្មានសន្តិសុខនៅក្នុងតំបន់សមុទ្ទខ្មៅ ហើយបើគ្មាន​សន្តិសុខ​នៅក្នុង​តំបន់សមុទ្ទខ្មៅ ក៏គ្មានសន្តិសុខនៅក្នុងអឺរ៉ុបនោះដែរ។ សមាជិកសភាហ្សកហ្ស៊ីរូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហ្សកហ្ស៊ីបានគាំទ្រដល់អ៊ុយក្រែន នៅរាល់​វេទិកា​អន្តរជាតិទាំងអស់ ចាប់តាំងពីការឈ្លានពានរបស់​រុស្ស៊ីមក។ យើងបានទទួលជនភៀសខ្លួនអ៊ុយក្រែន​ជាង ៣០,០០០នាក់  ដោយផ្តល់ដល់ពួកគេនូវការថែទាំផ្តល់ទីជម្រក និងការដឹកជញ្ជូនពីរ​ដ្ឋាភិបាល​ហ្សកហ្ស៊ី។ ក្នុងវិស័យ​នយោបាយ ការទូត និងមនុស្សធម៌ យើងបានគាំទ្រដល់អ៊ុយក្រែនតាមដែល​យើងអាច​ធ្វើបានហើយយើងគាំទ្រអ៊ុយក្រែន ចំពោះការតស៊ូពុះពារដើម្បីអធិបតេយ្យភាព​ជាតិ​របស់ខ្លួន៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://agenda.ge/en/news/2023/2780


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`