logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស FRANCE / មើលលម្អិត
រដ្ឋសភាបារាំង អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ស្តីពី ការរឹតបន្តឹងវិធានការបណ្ណចាក់ថ្នាំបង្ការជំងឺកូវីដ-១៩
 

 រូបភាព សភានៃសាធារណរដ្ឋបារាំង

រដ្ឋសភានៃសាធារណរដ្ឋបារាំង បានអនុម័តក្នុងដំណាក់កាលពិនិត្យ-ពិភាក្សាលើកទី២ លើសេចក្តី ព្រាងច្បាប់ស្តីពីការរឹតបន្តឹងបណ្ណចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នៅទូទាំងប្រទេសបារាំង នៅចំពេលដែលកំពុងតែមានការកើនឡើងនៃចំនួនករណីឆ្លងជំងឺកូវីដ-១៩។ រដ្ឋសភាបារាំងបានបង្ហោះសារក្នុងបណ្តាញសង្គម ធ្វីតធឺថា “ការពង្រឹងមធ្យោបាយនានា ក្នុងការប្រយុទ្ធនឹងវិបត្តិអនាម័យ  និងការកែក្រមសុខភាពសាធារណៈ។ រដ្ឋសភាបារាំងបានអនុម័តនូវសេចក្តីព្រាងច្បាប់ ក្នុងដំណាក់កាលពិនិត្យ-ពិភាក្សាថ្មីមួយ”។ អនុលោមតាមសេចក្តីព្រាងច្បាប់ខាងលើ បណ្ណចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នឹងត្រូវបានទាមទាររក នៅពេលចូលក្នុងភោជនីយដ្ឋាន ហាងកាហ្វេ បានីយដ្ឋាន ស្ថាប័នវប្បធម៌ ក៏ដូចជា រថភ្លើងរយៈចម្ងាយ    ឆ្ងាយ។ ឯកសារខាងលើនេះនឹងត្រូវបានចេញ សម្រាប់តែអ្នកទាំងឡាយណាដែលទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ លេខកូដឆ្លើយតបរហ័ស(QR Code)នឹងលែងផ្តល់ជូនសម្រាប់អ្នកដែល បានជាសះស្បើយពីវីរូសនេះ ឬមានលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន។ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើជាមួយនឹងវិសោធនកម្ម ដោយសំឡេង ១៨៥ ទល់នឹង៦៩សំឡេង និងអនុបវាទ ៨សំឡេង។        អត្ថបទច្បាប់នេះ ពេលនេះនឹងត្រូវពិនិត្យ-ពិចារណាដោយព្រឹទ្ធសភា។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរបារាំង បានប្រកាសពីការត្រៀមរៀបចំសេចក្តីព្រាងច្បាប់មួយដែលនឹងចូល  ជំនួសបណ្ណអនាម័យ ដោយសារតែការរីរាលដាលដ៏ឆាប់រហ័ស នៃវីរូសណូវែលកូរ៉ូណាពូជក្លាយបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង។ ដំបូងឡើយ សេចក្តីព្រាងច្បាប់ខាងលើរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី១៥  ខែមករា​ ឆ្នាំ២០២២ ក៏ប៉ុន្តែក្រោយមក ការពិនិត្យពិចារណាលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានពន្យារពេលទាំងនៅក្នុងរដ្ឋសភា និងនៅក្នុងព្រឹទ្ធសភា។ ក្នុងពេលដែល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំនួនករណីឆ្លងជំងឺកូវីដ-១៩  និងវីរូសពូជក្លាយបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង នៅក្នុងប្រទេសបារាំងបានកើនឡើងយ៉ាងស្រួចស្រាល់៕                                                                                    ព័ត៌មានសភាអន្តរជាតិ ១៧-០១-២២- ឈាវ សុផាត  https://www.urdupoint.com/en/world/lower-house-of-french-parliament-approves-bil-1448877.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`