logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស FRANCE / មើលលម្អិត
សមាជិកព្រឹទ្ធសភាបារាំង ប្តេជ្ញាគាំទ្រកោះតៃវ៉ាន់ ក្នុងពេល បំពេញទស្សនកិច្ចទៅកាន់ដីកោះមួយនេះ
 

លោក Joel Guerriau សមាជិកព្រឹទ្ធសភាបារាំង និងលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់

គណៈប្រតិភូសមាជិកសភាបារាំងមួយក្រុម​ បានប្តេជ្ញាគាំទ្រកោះតៃវ៉ាន់ ក្នុងអំឡុងពេលនៃជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ ជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតី កោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលចិនអះអាងថា ជាទឹកដីមួយរបស់ខ្លួន  ហើយកោះនេះ គ្មានសិទ្ធិទទួលស្គាល់តាមផ្លូវការទូត។ លោក Joel Guerriau សមាជិកព្រឹទ្ធសភាបារាំង និងជាអនុប្រធាន គណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និងកម្លាំងប្រដាប់អាវុធ  បានថ្លែងប្រាប់លោកស្រី Tsai Ing-wen  ថា លោកនឹង “ជួយតៃវ៉ាន់ ប្រឆាំងនឹងការជិះជាន់សង្កត់សង្កិន  និងលើកកម្ពស់សេរីភាពរបស់តៃវ៉ាន់”។ លោកស្រី Tsai ដែលទទួលជ័យជម្នះជាប្រធានាធិបតីអាណតិ្តទី២ ក្នុងឆ្នាំ២០២០ បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ខ្លាំងក្លារវាងកោះតៃវ៉ាន់ដែលមានសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់ និងបណ្តាប្រទេសក្នុងសហភាព អឺរ៉ុប។ លោកស្រីថា យើងរំពឹងថា តៃវ៉ាន់ និងបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យនានា    ក្នុងពេលដែលបារាំង បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប កាលពីខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចមកកាន់តៃវ៉ាន់នេះ គឺជាលើកទី៣ហើយ របស់សមាជិកសភាបារាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយបន្ទាប់ ពីជំនួបកាលពីដើមសប្តាហ៍នេះ រវាងលោកស្រី Tsai និងសមាជិកសភាស្លូវ៉ាគីមួយក្រុម ដែលបង្ហាញការ គាំទ្រដូចគ្នានេះ ចំពោះប្រជាធិបតេយ្យរបស់ដីកោះមួយនេះ។ នៅក្នុងទីក្រុងប៉េកាំងឯណោះវិញ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា “ចិន ជំទាស់យ៉ាងម៉ឺងម៉ាត់ រាល់ទម្រង់នៃ ទំនាក់ទំនង និងនយោបាយផ្លូវការ រវាងតៃវ៉ាន់ និងបណ្តាប្រទេសដែលមានចំណងការទូតជាមួយចិន”។ តៃវ៉ាន់ ទទួលបានការគាំទ្រកាន់តែច្រើនពី ប្រទេសក្នុងទ្វីបអឺរ៉ុប ដោយផ្គើននឹងចិន ខណៈដែលអ្នកនយោបាយបច្ចុប្បន្ន និងចូលនិវត្តន៍របស់សហរដ្ឋអាម៉េរិក ក៏បានបំពេញទស្សនកិច្ចទៅកាន់ដីកោះមួយនេះផងដែរ ដើម្បីបង្ហាញការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ជាទៀងទាត់ចិន បានគំរាមសងសឹក អ្នកនយោបាយ និងបណ្តាប្រទេសដែលបានបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ ដែលគ្រាន់តែមានទំនាក់ទំនងក្រៅផ្លូវការជាមួយសហរដ្ឋអាម៉េរិក បារាំង និងប្រទេសជាច្រើនទៀតថា ចិននឹងដាក់សម្ពាធការទូត។ គួរបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភាបារាំងដែលអមដំណើរលោក Joel Guerriauសមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និងកម្លាំងប្រដាប់អាវុធ ទៅបំពេញទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅក្នុងកោះតៃវ៉ាន់ រួមមាន លោក Vincent Eble លោកស្រី Sylvie Goy-Chavent លោក Dany Wattebled និងលោក Ludovic Haye៕

http://ព័ត៌មានសភាអន្តរជាតិ ១០-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://abcnews.go.com/International/wireStory/french-lawmakers-pledge-support-taiwan-island-visit-85279308



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`