logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស FINLAND / មើលលម្អិត
សមាជិកសភាហ្វាំងឡង់ ជាប់ឆ្នោតជាប្រធានសន្និបាតសភា អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)
 

លោកស្រី Pia Kauma ជាប់ឆ្នោតជាប្រធានសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA)

លោកស្រី Pia Kauma សមាជិកសភាមកពីសាធារណរដ្ឋហ្វាំងឡង់ និងជាអតីតអនុប្រធានសន្និ បាតសភា​អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) បានជាប់ឆ្នោតជាប្រធានសន្និបាតសភា OSCE-PA នៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៣០ នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ លោកស្រី Kauma មានសាវតារ​បម្រើការងារយូរឆ្នាំនៅក្នុងសន្និបាតសភា គឺលោកស្រីធ្លាប់ជាសមាជិកប្រតិភូប្រទេស​ហ្វាំងឡង់ប្រចាំសន្និបាតសភាពីឆ្នាំ២០១១-២០១៥ ជាសមាជិកប្តូរវេន​ពីឆ្នាំ២០១៧-​២០១៩ និងជា​សមាជិកចាប់ពីឆ្នាំ២០១៩មក។ ដោយទទួលការអប់រំផ្នែកសេដ្ឋកិច្ច និងធុរកិច្ច លោកស្រី Kauma បានបម្រើការងារនៅក្នុងសភា ហ្វាំងឡង់​ក្នុងគណៈកម្មាធិការពាណិជ្ជកម្ម សង្គមកិច្ច និងសុខាភិបាល គណៈកម្មាធិការច្បាប់រដ្ឋធម្មនុញ្ញ និងគណៈកម្មា​ធិការបរិស្ថាន។ លោកស្រី Kauma ជាប់ឆ្នោតជាអ្នករាយការណ៍របស់គណៈកម្មាធិការកិច្ច ការនយោបាយ និងសន្តិសុខក្នុង​ឆ្នាំ២០១៣ និងជាប់ឆ្នោតជាអនុប្រធាន OSCE-PA ក្នុងសម័យប្រជុំក្នុង ខែកក្កដា ឆ្នាំ២០២១។ លោកស្រី Kauma ទទួលការតែងតាំងជាតំណាងពិសេសផ្នែក​អាស៊ីកណ្តាល​ក្នុង ខែសីហា ឆ្នាំ២០២១ និងធ្លាប់ជាតំណាងពិសេសទំនាក់ទំនងជាមួយផ្នែកសង្គមស៊ីវិល។ ក្នុងថ្ងៃជាប់ឆ្នោត លោកស្រី Kauma បានថ្លែងសុន្ទរកថាដោយផ្តោតលើភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅ និងកាន់តែមានភាពសំខាន់ជាងមុន និងប្តេជ្ញា​ធ្វើការ​ឱ្យខ្លាំងក្លាជាងមុននៅឆ្នាំ២០២៤ ដើម្បី​តម្លៃរបស់អង្គការ OSCE។ អង្គការ OSCE កំពុងតែស្ថិតនៅលើផ្លូវខ្វែង ប៉ុន្តែលោកស្រីជឿជាក់យ៉ាងខ្លាំងថា អង្គការរបស់យើង​គឺ​ផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើង។ “រួបរួមគ្នា យើងខ្លាំងហើយមាន​តែការរួបរួមគ្នាទេ ទើបយើងអាចដោះស្រាយបញ្ហាប្រឈមរួមបាន”។ ក្នុងថ្ងៃតែមួយនោះ ក៏មានការបោះឆ្នោតជ្រើសតាំងអនុប្រធានទាំងបី រួមមានលោកស្រី Daniela De Ridder មកពីប្រទេសអាល្លឺម៉ង់ លោក​ Mykyta Poturaiev មកពី​ប្រទេសអ៊ុយក្រែន និងលោក Kyriakos Hadji​yianni មកពីប្រទេសស៊ីប ជាអនុប្រធានសន្និបាតសភា OSCE-PA និងលោក Johan Büser ជាហេរញ្ញឹក​ផងដែរ។ កាលពីមួយ​ថ្ងៃមុនក៏មានការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន និងអ្នករាយការណ៍របស់​គណៈកម្មាធិការទាំងបីនៃសន្និបាតសភាផងដែរ រួមមានគណៈកម្មាធិការកិច្ចការនយោបាយ​និង សន្តិសុខ គណៈកម្មាធិការ​កិច្ចការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថាន និងគណៈកម្មាធិការប្រជា ធិបតេយ្យ សិទ្ធិមនុស្ស និងមនុស្សធម៌៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.oscepa.org/en/news-a-media/press-releases/press-2023/finnish-parliamentarian-pia-kauma-elected-president-of-the-osce-parliamentary-assembly-along-with-vice-presidents-treasurer-and-committee-officers


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`