logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស FINLAND / មើលលម្អិត
សភាហ្វាំងឡង់ អនុម័តគាំទ្រឱ្យប្រទេសចូលជាសមាជិកអង្គការណាតូ
 

 ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋហ្វាំងឡង់

សភានៃសាធារណរដ្ឋហ្វាំងឡង់បានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យប្រទេសមួយនេះ ចូលជា​សមាជិកអង្គការណាតូ ក្នុងសំឡេងគាំទ្រ ១៨៤ ទល់នឹង ៧សំឡេង និងអនុបវាទ ១សំឡេង។ លោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់បានថ្លែងថា  លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ខាងលើ យ៉ាងឆាប់​​​បំផុតតាមដែលអាចធ្វើបាន។ កាលពីខែឧសភា ឆ្នាំ២០២៣ សភាហ្វាំងឡង់បានទទួលយកការដាក់ពាក្យស្នើសុំចូលអង្គការ ណាតូ​ដោយសំឡេងភាគច្រើន ១៨៨សំឡេង ទល់នឹង ៨សំឡេង។ មកទល់ពេលនេះ ក្នុងចំណោមសមាជិក​អង្គការណាតូទាំង ៣០ប្រទេស មាន២៨ប្រទេសហើយដែលផ្តល់សច្ចាប័នលើសមាជិកភាពរបស់  ហ្វាំងឡង់ នៅឡើយតែប្រទេសតួកគី និងហុងគ្រីប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយជាតិហ្វាំងឡង់ Yle បានឱ្យដឹងថា សភាហ្វាំងឡង់ចង់បោះឆ្នោតឱ្យចប់សព្វគ្រប់ នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាដែល​នឹងធ្វើឡើង​នាពេលខាងមុខ។ ជាមួយគ្នានោះដែរ លោក Markku Mustajarvi សមាជិកសភាហ្វាំងឡង់មកពីសម្ព័ន្ធភាព​គណបក្សនិយម​ឆ្វេង Left Alliance បានផ្តួចផ្តើមគំនិតប្រឆាំងការចូលជាសមាជិកអង្គការណាតូ។ លោក Musta jarvi បាន​ថ្លែងថា ហ្វាំងឡង់នៅមិនទាន់បានកំណត់ល័ក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលអង្គការណាតូនៅឡើយទេ  ជាឧទាហរណ៍ ពាក់ព័ន្ធនឹងទីតាំងទុកដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសជាដើម។  លោក Pekka Haa visto រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់បានថ្លែងនៅក្នុងសភាថា ការសម្រេចចិត្តលើច្បាប់ស្តីសមាជិកភាព  អង្គការណាតូ មិនធ្វើឱ្យហ្វាំងឡង់ផ្លាស់ប្តូរគោលជំហរ ឬកែច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរនោះទេ។ លោក  Antti Kaikkonen រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វាំងឡង់ក៏បានថ្លែងផងដែរថា​ ”យើងមិនបានប៉ុនប៉ងនាំពួកគេ​មកកាន់ហ្វាំងឡង់ទេ ហើយក៏គ្មាននរណាប៉ុនប៉ងដើម្បីបង្ខំពួកគេនៅទីនេះដែរ“ បើតាមប្រព័ន្ធផ្សព្វផ្សាយជាតិហ្វាំងឡង់ Yle លោក Haavisto សង្ឃឹមជឿជាក់ថា ទាំងសាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតនឹងក្លាយជាសមាជិកទ័ពសម្ព័ន្ធមិត្ត នៅពេលកិច្ចប្រជុំកំពូលរបស់អង្គការ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង( NATO) ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋធានីវីលនីញ៉ូស នៃសាធា រណរដ្ឋលីទុយអានី  នារដូវក្តៅ ថ្ងៃទី១១ ដល់១២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ០៣-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://menafn.com/1105687547/Finnish-Parliament-Approves-Accession-To-NATO



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`