logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EGYPT / មើលលម្អិត
ប្រធានសភាអេហ្ស៊ីប-លីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ
 

ប្រធានសភាអេហ្ស៊ីប-លីប៊ី ធ្វើសន្និសីទសារព័ត៌មានរួមគ្នា

លោក Hanafi Jabali ប្រធានសភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានថ្លែងថា លោកបានចុះ​ហត្ថលេខា​​​​លើកិច្ចព្រមព្រៀងមួយ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងសភាលីប៊ី និងសភាអេហ្ស៊ីប។ លោក Jabali បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីរបស់លោក គឺលោក Aguila Saleh ថាក្រោមកិច្ច​ព្រម​ព្រៀងរវាងសភានៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការនឹងធ្វើឱ្យសកម្ម​លើគ្រប់វិស័យ រួមទាំងបច្ចេកវិទ្យា រដ្ឋបាល និងហិរញ្ញវត្ថុ។ លោកប្រធានសភាអេហ្ស៊ីបបានថ្លែងបន្ថែមថា ទស្សនកិច្ចផ្លូវការទៅវិញទៅមកជាច្រើនថែមទៀតនឹងត្រូវ​បានផ្លាស់ប្តូររវាងសមាជិកសភា និងគណៈប្រតិភូសភានៃ​ប្រទេសទាំងពីរ ក៏ដូចជា ការផ្ទេរ និងការផ្លាស់ប្តូរ​បទពិសោធរវាងភាគីទាំងពីរ។ លោក Jabali បានអះអាងថា “ស្ថាប័នដែលមានសិទ្ធិក្នុងការអនុម័តច្បាប់​នៅក្នុង​ប្រទេសលីប៊ី​មានតែសភាតំណាងមួយតែប៉ុណ្ណោះ។ លោក Jabali ក៏បានអះអាងផងដែរថា ដំណើរ​ទស្សនកិច្ចរបស់លោក រួមជាមួយនឹងគណៈប្រតិភូសមាជិកសភា ធ្វើឡើងដើម្បីគាំទ្រ​កិច្ចសន្ទនារវាង “លីប៊ី និងលីប៊ី”។ លោក Jabali បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Benina នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដោយដឹកនាំគណៈប្រតិភូសភាជាន់ខ្ពស់មួយក្រុម។ លោក Jabali គ្រោងឡើងថ្លែងសុន្ទរកថា​នៅក្នុងសភាលីប៊ី និងជួបពិភាក្សាការងារជាមួយលោក Aguila Saleh ប្រធានសភាលីប៊ី។ សម្រាប់ភាគីលីប៊ី លោក Saleh បានអះ​អាងពីការដឹងគុណរបស់លីប៊ី ចំពោះតួនាទីដ៏សំខាន់របស់អេហ្ស៊ីបក្នុងការគាំទ្រស្ថាប័ន លីប៊ី។ លោកបានលើកឡើងពីដំណាក់កាលប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមទាំង ការបង្កើតក្រុមតស៊ូ និងកងទ័ពលីប៊ី នៅក្នុងប្រទេសអេហ្ស៊ីបដើម្បីរំដោះលីប៊ីចេញពីការត្រួតត្រារបស់ប្រទេសអ៊ីតាលី។ ពាក់ព័ន្ធនឹងឆាកនយោបាយ និងកិច្ចខិតខំប្រឹងប្រែងបង្កើតគណៈកម្មាធិការ “៦+៦” លោក Saleh បានគូស​បញ្ជាក់ថា សភាលីប៊ីនឹងធ្វើការងារជាមួយក្រុមប្រឹក្សារដ្ឋលីប៊ី ដើម្បី​បង្កើតរដ្ឋាភិបាលមួយដែលនឹងធ្វើការ​លើការងារបោះឆ្នោតប្រធានាធិបតីឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ លោក Saleh បានវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែង​បង្កើតគណៈកម្មាធិការ “៦+៦” ដើម្បីនាំមកនូវទស្សនៈយោបល់កាន់ តែខិតជិតគ្នា និងដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី​ និងបោះឆ្នោតសភា៕ http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២០-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.egypttoday.com/Article/1/125162/Egypt-Libya-Parliament-Speakers-sign-cooperation-agreements-hold-joint-conference


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`