logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EGYPT / មើលលម្អិត
សភាអេហ្ស៊ីប អនុម័តគាំទ្រកញ្ចប់ពន្ធថ្មី នៅចំពេលមានការរិះគន់
 

ទិដ្ឋភាពទូទៅក្នុងសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប

សភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានអនុម័តគាំទ្រវិសោធនកម្មច្បាប់ចំនួន ៣ ពាក់ព័ន្ធនឹងតម្លៃ​ពន្ធថ្មី និងការបង្កើនតម្លៃលើ​ទំនិញនាំចូលមួយចំនួន និងសកម្មភាពកំសាន្ត បើទោះបីជាត្រូវបានគណបក្ស​នយោបាយចំនួន ៦ បានទាត់ចោលក៏ដោយ។ វិសោធនកម្មថ្មី​នឹងបន្ថែមតម្លៃ ១% លើពន្ធប្រថាប់ត្រាលើ​ការ​ធានា​រ៉ាប់រងអាយុជីវិត ២% លើការធានារ៉ាប់រងរបួសលើរូបកាយ  និង១១% លើការធានា​រ៉ាប់រងការ​ដឹកជញ្ជូនតាមផ្លូវគោក ទន្លេ សមុទ្រ និង តាមផ្លូវអាកាស។ ប្រាក់ថ្លៃចាកចេញពីប្រទេសសម្រាប់ប្រជាជនអេហ្ស៊ីប ក៏ត្រូវបានបង្កើនពី ៥០ អេហ្ស៊ីបផោន (EGP) ទៅ ១០០អេហ្ស៊ីបផោន។ ប្រាក់ថ្លៃចាក​ចេញសម្រាប់ជនបរទេសដែលមកកំសាន្តនៅខេត្ត Red Sea South Sinai Luxor  Aswan និងខេត្ត Marsa Matrouh តម្លៃនៅត្រឹម ៥០អេហ្ស៊ីប​ផោន​ដដែលមិនប្រែប្រួលទេ ដើម្បី​មិន​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ សម្រាប់ពន្ធលើតម្លៃបន្ថែមលើទំនិញទិញពីហាង​រួចពន្ធនឹងត្រូវ​កើនឡើង ៣% ដែលតម្លៃនឹងកើនឡើង ៥ដុល្លារ ដោយឡែកសម្រាប់សមាជិកមន្ត្រីការទូតបរទេស  និង​បុគ្គលិកកុងស៊ុលបរទេសត្រូវបាន​លើកលែងពីតម្លៃទាំងនេះ។ លោក Mohamed Maait រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអេហ្ស៊ីបបានថ្លែងប្រាប់សមាជិកសភាថា អត្រាពន្ធថ្មីនេះ​នឹង​ដាក់តែលើទំនិញប្រណីត និងទំនិញមិនចាំបាច់តែប៉ុណ្ណោះ ហើយនឹងមិនធ្វើឱ្យប៉ះពាល់ដល់​ពលរដ្ឋ​ដែល​មានប្រាក់ចំណូលទាបនោះទេ។ កញ្ចប់ពន្ធថ្មីនេះរំពឹងថា នឹងបង្កើន​ប្រាក់ចំណូល ៥ពាន់លាន​អេហ្ស៊ីប​ផោន ដែលជាទឹកប្រាក់មួយដ៏ចាំបាច់ដើម្បីជួយដល់ឱនភាពថវិកា និងរាប់រ៉ងផ្នែកខ្លះនៃថវិកាវិភាជន៍ទៅឱ្យ​កម្ម​វិធី​សុវត្ថិភាពសង្គម និងប្រាក់សោធននិវត្តដែលនឹងចំណាយ ២៧០ពាន់លានអេហ្ស៊ីបផោន នៅក្នុងថវិកា​សារពើពន្ធឆ្នាំ២០២៣-២០២៤។ គណបក្សឆ្វេងនិយម និងសេរីនិយមចំនួន ៦ រួមមាន គណបក្ស the Wafd គណបក្សសង្គមប្រជាធិបតេយ្យ គណបក្ស the Tagamoa គណបក្ស​កំណែទម្រង់ និងការអភិវឌ្ឍ គណបក្សយុត្តិធម៌ និងគណបក្ស Nour បានទាត់ចោលការធ្វើវសោធនកម្មច្បាប់ទាំងនេះ។ លោក Ayman Abul-Ela អ្នកនាំពាក្យគណបក្ស​សេរី​និយម គឺគណបក្សកំណែទម្រង់ និងការអភិវឌ្ឍបានថ្លែងថា “ការដំឡើងពន្ធនឹងមានផល  ប៉ះពាល់អវិជ្ជមាន​ដោយផ្ទាល់​លើប្រាក់ចំណូល និងពលរដ្ឋក្រីក្រ។ ការដំឡើងពន្ធទាំងនេះក៏នឹងផ្ញើសារអវិជ្ជមានទៅពិភព​លោកខាងក្រៅ និងដើរផ្ទុយទៅនឹងគោលនយោបាយ​របស់​​រដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគ និងការលើក​កម្ពស់វិស័យទេសចរណ៍”៕ http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/News/501838.aspx


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`