logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EGYPT / មើលលម្អិត
ប្រធានព្រឹទ្ធសភាអេហ្ស៊ីប និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ឯកភាពបន្តពុះពារពង្រឹងចំណងទាក់ទងទេ្វភាគី
 

ប្រធានព្រឹទ្ធសភាអេហ្ស៊ីប និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ឯកភាពបន្តពុះពារពង្រឹងចំណងទាក់ទងទេ្វភាគី

រដ្ឋធានីគែរ៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ លោក Hong Jin-wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងលោក Abdel-Wahab Abdel-Razeq ប្រធានព្រឹទ្ធសភានៃ​សាធារណរដ្ឋ​អារ៉ាប់អេហ្ស៊ីប បានព្រមព្រៀងគ្នាបន្តពុះពារពង្រឹងចំណង​ទាក់ទងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានចូលជួបសម្តែងការគួរសមលោកប្រធានព្រឹទ្ធសភាអេហ្ស៊ីប ដើម្បី​បញ្ជូនសារជម្រាបលាថា កិច្ចសហ​ប្រតិបត្តិការសភារវាងប្រទេសទាំងពីរនឹងមានភាពស្ថិតស្ថេរចីរកាល។ លោក Hong បានសម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រធាន​ព្រឹទ្ធសភា​​អេហ្ស៊ីប​ក្នុងអំឡុងពេល​នៃ​អាណត្តិ ៣ឆ្នាំ របស់លោក។ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកកម្រិតខ្ពស់ ដូចជា ដំណើរទស្សនកិច្ច​របស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ​ខាងត្បូង ក្នុងខែមករា ឆ្នាំ២០២២ និងការ​សន្ទនាទូរសព្ទរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ នឹងមិនអាចធ្វើទៅបានប្រកបដោយជោគជ័យនោះឡើយ​ប្រសិន​បើគ្មានការជួយជ្រោមជ្រែងពី​សភាអេហ្ស៊ីប ដែលតំណាងឱ្យប្រជាជនអេហ្ស៊ីបទាំងមូល។ លោកឯកអគ្គរដ្ឋទូត Hong បានលើកឡើងពីភាពចាំបាច់ក្នុងការថែរក្សាចំណងទាក់ទងទ្វេភាគីប្រកបដោយ​ចីរភាព ដែលអាចសម្រេចបាន​តាមរយៈការបន្តផ្លាស់ប្តូរមនុស្ស និងមនុស្សទៅវិញទៅមក។ សម្រាប់ភាគី​អេហ្ស៊ីប លោក Abdel-Wahab Abdel-Razeq បានសង្កត់ធ្ងន់ថា លោកឯកអគ្គរដ្ឋទូត Hong បានខិតខំ​ប្រឹង​ប្រែងឥតនឿយហត់ ដើម្បីនាំមកនូវកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈានដល់​កម្រិត​ខ្ពស់​បំផុត។ លោកប្រធានព្រឹទ្ធសភាអេហ្ស៊ីបរូបនេះ បានសន្យាថាសម្រាប់ភាគីខាងលោក លោកនឹងបន្តកិច្ចសហ​ប្រតិបត្តិការបែបនេះ និងធ្វើការងារយ៉ាងជិតស្និទ្ធ​ជាមួយនឹងអ្នកបន្តវេនពីលោក Hong (ឯកអគ្គរដ្ឋទូតថ្មី) លើកិច្ចការដែលពាក់ព័ន្ធរួមទាំងការផ្លាស់ប្តូរទស្សនកិច្ចគ្នា​ទៅវិញទៅមក នៃគណៈប្រតិភូសភាមកពីប្រទេស​របស់យើងទាំងពីរផងដែរ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.egypttoday.com/Article/1/124555/Korean-Ambassador-Speaker-of-Senate-agree-to-continue-striving-for


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`