logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EGYPT / មើលលម្អិត
សភាអេហ្ស៊ីប អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ហាមឃាត់ ម្ចាស់សុនខដែលគ្មានលិខិតអនុញ្ញាត
 

ទិដ្ឋភាពទូទៅនៅក្នុងសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប

សភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់ គ្រងការកាន់កាប់សត្វ និងសុនខដែលមានគ្រោះថ្នាក់។ សេចក្តីព្រាងច្បាប់ដែលមាន២៩មាត្រា បានរួមបញ្ចូល​នូវការត្រួតពិនិត្យថ្មីលើម្ចាស់សត្វសុនខ និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃសត្វអនាថា។ លោក Ahmed El-Sigini ប្រធានគណៈកម្មាធិការរដ្ឋបាលមូលដ្ឋាននៃសភាតំណាងអេហ្ស៊ីប និងជាអ្នកតាក់​តែងសេចក្តីព្រាងច្បាប់បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ​ធ្វើឡើងសំដៅដោះស្រាយការកាន់កាប់ និងគ្រប់ គ្រងសត្វដែលមានគ្រោះថ្នាក់ និងម្ចាស់សត្វសុនខដែលគ្មានលិខិតអនុញ្ញាត​ ព្រមទាំងការរីករាលដាលនៃ​សត្វសុនខ​អនាថា​ដែលគំរាមកំហែងដល់ជីវិតប្រជាជន។ សេចក្តីព្រាងច្បាប់មួយនេះធ្វើឡើងដើម្បី​ឆ្លើយតប​ទៅនឹងពាក្យបណ្តឹងរាប់ពាន់ដែលសភាទទួលបានពីពលរដ្ឋ ដើម្បីចាត់វិធាន​ការ​នីតិប្បញ្ញត្តិប្រឆាំងនឹង​សត្វសុនខអនាថាដែលគំរាមកំហែងដល់ជីវិតប្រជាជននៅតាមផ្លូវ និងដើម្បីគ្រប់គ្រងការកាន់កាប់សត្វ​ដែលមាន​គ្រោះថ្នាក់ដែលវាយប្រហារពលរដ្ឋ ជាពិសេស កុមារ និងមនុស្សចាស់។ សេចក្តីព្រាងច្បាប់ខាងលើ អនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិដែលអេហ្ស៊ីបបានចុះហត្ថលេខា និងបទប្បញ្ញត្តិដែលអនុម័តដោយអង្គការសុខភាព​ពិភពលោក (WHO)។ ថ្មីៗនេះអេហ្ស៊ីបរងការ​កក្រើករញ្ជួយពីឧបទ្ទវហេតុដ៏ខ្លោចផ្សាដែលសត្វសាហាវ និងសត្វសុនខ (ដូចជា ប្រភេទ pit bull ជាដើម) បានវាយប្រហារពលរដ្ឋ និង​នាំទៅដល់ការស្លាប់បាត់បង់ជីវិតផងដែរ។ តាមតួលេខផ្លូវការបង្ហាញថា មានករណីសត្វសុនខខាំ ជាង ៤០០,០០០ករណី កាលពីឆ្នាំ២០២២ ដែលធ្វើឱ្យរតនាគារជាតិ​ត្រូវរ៉ាប់រង​ចំណាយថវិកា ដ៏មហាសាលក្នុងការនាំចូលវ៉ាក់សាំងជំងឺឆ្កែឆ្កួតដើម្បីព្យាបាលជនរងគ្រោះ។ នេះបើតាមលោក Hisham El-Hossary ប្រធានគណៈកម្មាធិការ​កសិកម្មនៃសភាតំណាងអេហ្ស៊ីបបានថ្លែងឱ្យដឹង។ សេចក្តីព្រាងច្បាប់នេះក៏ធ្វើឡើងដើម្បីទប់ស្កាត់បុគ្គលដែលកាន់កាប់ ឬបណ្តើរសត្វសាហាវដោយសេរី​នៅទីកន្លែង​សាធារណៈ ដូចជា សួនច្បារ សួនឧទ្យាន តំបន់លំនៅដ្ឋាន និងសណ្ឋាគារដោយមិនបានបង្ការ​ទុកជាមុនដើម្បីការពារប្រជាជនពីសត្វទាំងនេះ។ សេចក្តីព្រាងច្បាប់បានចែងថា​ ម្ចាស់សត្វត្រូវមានអាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅត្រូវ​សុំលិខិតអនុញ្ញាតសត្វសុនខរបស់ពួកគេក្នុងអំឡុងពេល ៦ខែ បន្ទាប់ពីច្បាប់នេះ​ត្រូវ​បានអនុម័ត។ លិខិតអនុញ្ញាតនឹងមានតម្លៃក្នុងរវាងចាប់ពី ១,០០០ ដល់ ១៥,០០០​អេហ្ស៊ីបផោន (EGP)។ សេចក្តីព្រាងច្បាប់នឹងដាក់ទោសធ្ងន់ធ្ងរលើម្ចាស់សុនខដែលមិនទទួលបានលិខិតអនុញ្ញាតដោយ​ត្រូវ​ជាប់ពន្ធនាគារក្នុងរវាងពី ១ឆ្នាំ ទៅ២០ឆ្នាំ និងពិន័យជាប្រាក់ ពី ១០០,០០០ ទៅ ៤លានអេហ្ស៊ីបផោន (EGP)៕ http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ០២-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/News/498788.aspx


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`