logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស EGYPT / មើលលម្អិត
សភាអេហ្ស៊ីប អនុម័តគាំទ្រកញ្ចប់ដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តថ្មី
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប

កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ សភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានអនុម័ត​គាំទ្រសេចក្តីព្រាងច្បាប់កញ្ចប់ដំឡើងប្រាក់បៀវត្សរ៍ថ្មីដល់បុគ្គលិករដ្ឋាភិបាល និងបង្កើនប្រាក់សោធននិវត្ត ១៥% ។ លោក Hanafy El-Gebaly ប្រធានសភាតំណាងអេហ្ស៊ីបបានថ្លែងថា សេចក្តីព្រាងច្បាប់ នេះនឹង​ដាក់ជូនសភាបោះឆ្នោតសម្រេច នៅក្នុងសម័យប្រជុំសភានាពេលខាងមុខ។ លោក Adel Abdel-Fadil ប្រធានគណៈកម្មាធិការកម្លាំងពលកម្មនៃសភាតំណាងបានថ្លែងថា “ការដំឡើង​​​​ប្រាក់បៀវត្សរ៍ថ្មីនឹងចូលជាធរមាននៅថ្ងៃទី០១​​ ខែមេសា ឆ្នាំ២០២៣ ដំណាលគ្នានឹង​វិធាន​ការកញ្ចប់ការពារសង្គមថ្មីមួយរបស់លោកប្រធានាធិបតី Abdel-Fattah El-Sisi”។ លោក Fakhri El-Fiqi ប្រធាន គណៈកម្មាធិការថវិកានៃសភាតំណាងបានថ្លែងថា “ការដំឡើងប្រាក់បៀវត្សរ៍ និងបា្រក់សោធននិវត្ត គឺជា វិធានការល្អបំផុតដែលរដ្ឋាភិបាលអាចធ្វើបាននៅពេលនេះ ដើម្បីសម្រាលផលប៉ះពាល់​អវិជ្ជមាន​នៃ​ការកើនឡើងអតិផរណា ហើយយើងអាចនិយាយបានថា កញ្ចប់ថ្មីនៃវិធានការការពារសង្គមនេះ គឺគ្រាន់តែ​ជាផ្នែកមួយនៃដំណោះស្រាយជាចាំបាច់ដើម្បីគ្រប់គ្រងការកើនឡើងអតិផរណា”។ លោក El-Fiqi បានលើកឡើងថា “រដ្ឋាភិបាលកំពុងតែអនុម័តក្នុងការទទួលធ្វើជាម្ចាស់ផ្ទះវេទិកា​សេដ្ឋកិច្ចដែលអាចជួយគ្រប់គ្រងការកើនឡើងអតិផរណាក្នុងរយៈពេលយូរ”។ លោក Alaaeddin Fouad   រដ្ឋមន្រ្តីកិច្ចការសភាបានថ្លែងថា រដ្ឋាភិបាលកំពុងតែធ្វើបានល្អបំផុតហើយក្នុងការគ្រប់គ្រងអតិផរណា។ បច្ចុប្បន្ននេះស្ទើរតែទូទាំងពិភពលោកទាំងមូលត្រូវរងនូវអតិផរណា ចាប់តាំងពីការចាប់ផ្តើមនៃ​សង្គ្រាមនៅ​អ៊ុយក្រែន។លោក Fouad ក៏បានឆ្លើយតបផងដែរទៅនឹងការវាយប្រហារមកពីសមាជិកសភាឆ្វេងនិយម ដែលបានចោទប្រកាន់រដ្ឋាភិបាលថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទីផ្សារងងឹត និងមិនបង្ក្រាប​លើទី​ផ្សារផ្តាច់មុខ។ លោក Fouad បានថ្លែងថា រដ្ឋាភិបាលមិនដែលបានជួយដល់ទីផ្សារផ្តាច់មុខនោះទេ ផ្ទុយទៅវិញ រដ្ឋាភិបាល​កំពុងតែប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធានាថា ទំនិញ និងផលិតផលទាំងឡាយដែលមាននៅលើទី​ផ្សារ​ក្នុងតម្លៃសមរម្យ។ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កំពុងតែដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បី​ជួយដល់ជនងាយរងគ្រោះ ដែលត្រូវរ៉ាប់រងការចំណាយច្រើនក្នុងការរស់នៅប្រចាំថ្ងៃ។ លោក El-Sisi បានប្រកាសកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ពីវិធានការកញ្ចប់ការពារសង្គម។ គណៈរដ្ឋមន្រ្តីបាន អនុម័តវិធានការកញ្ចប់ការពារសង្គមរបស់លោកប្រធានាធិបតី នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣៕

                                                                                              ព័ត៌មានសភាទ្វីបអាហ្រ្វិក ២០-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://english.ahram.org.eg/News/492006.aspx



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`