logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស CZECH REPUBLIC / មើលលម្អិត
គណបក្សអភិរក្សក្រិក ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកសភា ប៉ុន្តែមិនអាចរកបានសំឡេងភាគច្រើនដាច់ខាត
 

លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក និងជាប្រធានគណបក្សប្រជាធិបតេយ្យថ្មី(ND)

គណបក្សអភិរក្សក្រិកទទួលបានសិទ្ធិអំណាចដ៏ជាក់លាក់មួយពីប្រជាជនក្រិក ដើម្បីបន្តកិច្ចខិតប្រឹងប្រែង​ផ្លាស់ប្តូរ​ប្រទេស​ជាតិជាមួយ​នឹង​រដ្ឋាភិបាលថ្មីដ៏ខ្លាំងក្លាមួយ។ លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋក្រិកបានថ្លែងបែបនេះ បន្ទាប់ពីគណបក្ស​ប្រជាធិបតេយ្យ​ថ្មី (ND) របស់លោកបានទទួលជ័យ​ជម្នះ​នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាយ៉ាងលើសលប់។ ក្រសួងមហាផ្ទៃក្រិកបានបញ្ចេញលទ្ធផលផ្លូវការក្រោយរាប់សន្លឹកឆ្នោតបាន ៩៦% ថា គណបក្សប្រជាធិប​តេយ្យថ្មី (ND)ទទួលបានសំឡេង​ឆ្នោត ៤០.៧៩%  ត្រូវជា ១៤៥អាសនៈ ក្នុងសភានីតិកាលថ្មី ៣០០ អាសនៈ។ គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្ស SYRIZA-Progressive Alliance ទទួលបាន ២០.០៥% ត្រូវជា ៧២អាសនៈ ខណៈដែល ៣គណបក្ស ផ្សេងទៀតដែលបានឆ្លងផុតកម្រិតអប្បបរមា ៣% ក៏នឹងអាច​ឈានជើងចូលក្នុងសភានីតិកាលថ្មីផងដែរ។​ លទ្ធផលនៃសន្លឹកឆ្នោតគឺបង្ហាញយ៉ាងច្បាស់ថា គណបក្ស ND ទទួលបានការគាំទ្រពីប្រជាជន ដើម្បី​ដឹកនាំ​​​ដោយភាពម្ចាស់ការ និងភាពខ្លាំងក្លា។ លោក Mitsotakis បានថ្លែងបែបនេះប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយនៅឯទីស្នាក់ការគណបក្ស ភ្លាមៗបន្ទាប់​ពីទទួលបានទូរសព្ទអបអរសាទរពីលោក Alexis Tsipras មេដឹកនាំគណបក្ស SYRIZA-Progressive Alliance ។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា​ គណបក្ស PASOK-KINAL ទទួលបានជ័យជម្នះធំបំផុតលំដាប់  ទី៣ ក្នុងការបោះឆ្នោតកាល​ពី​ថ្ងៃអាទិត្យ​ ដែលទទួលបានសំឡេង ១១.៥២%  ត្រូវជា ៤១អាសនៈ។ គណបក្ស ២ទៀតដែលអាចឈានជើងចូលសភា គឺគណបក្សកុម្មុយ​និស្តក្រិក (KKE) ទទួលបាន ៧.២១% ត្រូវជា ២៦អាសនៈ និងគណបក្សស្តាំនិយម Elliniki Lysi ទទួលបាន៤.៥% ត្រូវជា ១៦អាសនៈ។ ចំនួនអ្នកចេញ​ទៅ​​បោះឆ្នោតមាន ៦០.២៦%។ ដោយមិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាត គណបក្ស  ND ត្រូវស្វះស្វែងរកការបង្កើត​រដ្ឋាភិបាល​​​ចម្រុះមួយ ប៉ុន្តែជម្រើសមួយនេះត្រូវបានបដិសេធរួចទៅហើយ ក្នុងអំឡុងពេលយុទ្ធនាការមុនការបោះឆ្នោត ហើយលោក Mitsotakis បានថ្លែងថា គណ​បក្សប្រជាធិបតេយ្យ​ថ្មី (ND)នឹងស្វែងរកឱ្យបានសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតជុំទី២។ លទ្ធផលផ្លូវការរំពឹងថានឹងប្រកាសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីនោះ លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីក្រិកនឹងផ្តល់​សិទ្ធិអំណាចដល់មេដឹកនាំគណបក្សទទួលបាន​សំឡេង​ច្រើនជាងគេបង្កើតរដ្ឋាភិបាលថ្មី។ ក្រោមច្បាប់រដ្ឋធម្មនុញ្ញក្រិក មេដឹកនាំគណបក្សទទួលបាន​សំឡេង​ច្រើន​ជាងគេទាំង ៣ គណបក្ស មានពេល ៣ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ។ ប្រសិនបើមិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះបាន​ទេ​រដ្ឋាភិបាលចាំផ្ទះនឹងរៀបចំការបោះឆ្នោតជាលើកទី២ នៅត្រឹមដើមខែកក្កដា ឆ្នាំ២០២២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានការបោះឆ្នោត​ជុំចុងក្រោយអាចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://ommcomnews.com/world-news/greek-conservatives-win-general-elections-fall-short-of-majority



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`