logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស CZECH REPUBLIC / មើលលម្អិត
ប្រធានាធិបតីក្រិករំលាយសភា និងប្រកាសកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលថ្មី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣
 

លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីនៃសាធារណរដ្ឋក្រិក

កាលពីថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ លោកស្រី Katerina Sakellaropoulou ប្រធានាធិបតី នៃសាធារណរដ្ឋក្រិកបានអនុម័តយល់ព្រមលើសំណើសុំរំលាយសភា របស់លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ សភានៃសាធារណរដ្ឋក្រិកបានរំលាយជាផ្លូវការនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ដើម្បីបើកផ្លូវ​សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលជាការបោះឆ្នោតជ្រើស​តាំងសមាជិកសភា នៅថ្ងៃទី២១  ខែឧសភា  ឆ្នាំ២០២៣។ លោក Mitsotakis បានស្នើឱ្យរំលាយសភានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ លោកស្រីប្រធានាធិបតី Sakellaropoulou បានថ្លែងថា “លោកស្រីសង្ឃឹមថា យើងនឹងមានស្ថានភាព​ស្ងប់ស្ងាត់ និងប្រកបដោយផ្លែផ្កា នៅអំឡុងពេលមុនពេលបោះឆ្នោត ដើម្បីភាពល្អប្រសើរ​សម្រាប់​ប្រទេសជាតិរបស់យើង”។ នេះបើយោងតាមសារព័ត៌មាន Reuters។ លោក Mitsotakis បានប្រកាសកាល​បរិច្ឆេទថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​សភា​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣  កាលពី​អំឡុង​ខែមីនា ឆ្នាំ២០២៣។ រដ្ឋាភិបាលបច្ចុប្បន្នរបស់លោក Mitsotakis នឹងផុតអាណត្តិនៅក្នុងខែកក្កដា ឆ្នាំ២០២៣។ “ការបោះឆ្នោត គឺជាការប្រារព្ធពិធីដ៏អស្ចារ្យមួយនៃប្រជាធិបតេយ្យ។ លោក Mitsotakis បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយតាមរយៈសេចក្តីថ្លែង​ការណ៍មួយ។ លោករំពឹងថា ការបោះឆ្នោតនឹងមិនមាន​បញ្ហា​អ្វីកើតមានឡើង។ ការបោះឆ្នោតនឹងធ្វើឡើង​ក្រោមប្រព័ន្ធតំណាងសមាមាត្រថ្មីមួយនៅ ក្នុងសភាក្រិក ៣០០​អាសនៈ ដែលនឹងបង្កភាពលំបាកដល់ដល់គណបក្សណាមួយក្នុងការទទួលបាន សំឡេងភាគច្រើន ហើយក៏ទំនងជានឹងធ្វើឱ្យការបោះឆ្នោតមាន ២ជុំ។ ការបោះឆ្នោតជុំចុង​ក្រោយប្រហែល ជានឹងធ្វើឡើងនៅក្នុង​ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Mitsotakis នាពេល ថ្មីៗនេះបានប្រឈម​នឹង​​សម្ពាធពាក់ព័ន្ធ​នឹងការ​ដោះស្រាយគ្រោះថ្នាក់រថភ្លើងបុកគ្នាស្លាប់។ ការទទួលខុស ត្រូវក្នុងការដោះស្រាយ​បញ្ហាដូចជា អតិផរណា តម្លៃម្ហូបអាហារឡើងខ្ពស់ រឿងអាស្រូវលួចថតសំឡេង និងបញ្ហា​ផ្សេងៗទៀត ដែលធ្វើឱ្យគណបក្សរបស់លោកនាយករដ្ឋមន្រ្តីក្រិករូបនេះ ហាក់ស្ថិតនៅឆ្ងាយពីភាព ប្រាកដប្រជាក្នុងការ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំង​សមាជិកសភាថ្ងៃទី២១ ខែឧសភា៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.politico.eu/article/greece-katerina-sakellaropoulou-kyriakos-mitsotakis-legislative-election-confirmed-for-may-21/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`