logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស CZECH REPUBLIC / មើលលម្អិត
ប្រធានសភាឆែក សង្កត់ធ្ងន់ពីចំណងទាក់ទងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង
 

លោកស្រី Marketa Pekarova Adamova ប្រធានសភានៃសាធារណរដ្ឋឆែក(រូបទី៣ រាប់ពីស្តាំ)

ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោកស្រី Marketa Pekarova Adamova ប្រធានសភានៃសាធារណរដ្ឋ​ឆែកបាន​​សង្កត់ធ្ងន់ពីកំណើនជាអតិបរមានៃ ចំណងទាក់ទងក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខរវាងប្រជាជាតិអឺរ៉ុបខាងកើតមួយនេះនិងកូរ៉េ ខាងត្បូង ជាពិសេស​ក្នុងគោលដៅ​រួមដើម្បីធានាថា ភាពភ័យរន្ធត់នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបញ្ឈប់ និងមិនត្រូវឱ្យកើតមានឡើងជាថ្មីនៅក្នុងផ្នែកណាមួយដទៃទៀត​នៃពិភពលោកនោះ​ឡើយ។ លោកស្រី Adamova បានចូលជួបលោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងលោក Kim Jin-pyo ប្រធានសភាកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល មុនពេល​​​ហោះហើរទៅកាន់តៃវ៉ាន់ ដើម្បីជួបជាមួយ​លោកស្រីប្រធានាធិបតី Tsai Ing-wen និងលោក Yu Shyi-kun ប្រធានសភាតៃវ៉ាន់។លោកស្រី Adamova បានថ្លែងថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យអឺរ៉ុបរួបរួមគ្នាទេ ប៉ុន្តែថែមទាំង បានបង្ហាញ​ពី​ភាពចាំបាច់ក្នុងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេស​ដែលមាន​គំនិត​ដូចគ្នា នៅទ្វីបអាស៊ីផងដែរ។ “ការឆ្លើយតបពីពិភពប្រជាធិបតេយ្យសេរី ទៅកាន់ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើអ៊ុយក្រែន គឺច្បាស់លាស់ខ្លាំងណាស់ ពីព្រោះរដ្ឋជា​សមាជិក​​សហភាពអឺរ៉ុបទាំងអស់បានធ្វើការឆ្លើយតបដូចៗគ្នា។ នេះគឺជាការឆ្លើយតបដ៏ខ្លាំងក្លា មិនមែនទៅកាន់តែរុស្ស៊ីមួយទេ តែក៏ទៅកាន់ចិនផងដែរ ព្រោះថា យើងនឹង​ការពារ​មិនមែនត្រឹមតែសមាជិករបស់យើង សមាជិករបស់អង្គការណាតូ ឬសមាជិកសហភាពអឺរ៉ុបនោះទេ ក៏ប៉ុន្តែគឺយើងនឹងការពារប្រទេសទាំងអស់ដែល​មានចិត្តគំនិត​ដូចគ្នា ក្នុងក្របខ័ណ្ឌសេរីភាពប្រជាធិបតេយ្យ និងការគោរពច្បាប់អន្តរជាតិ”។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអឺរ៉ុប និងអាស៊ីស្តីពីកិច្ចការសន្តិសុខ គឺជាសកម្ម​ភាពដ៏គួរឱ្យស្វា គមន៍ រួមទាំង ការចូលរួមរបស់មេដឹកនាំនៅអាស៊ីប៉ាស៊ីហ្វិកទាំង៤ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ។ លោកប្រធានាធិបតី Yoon Suk Yeol បានចូលរួមក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២២ ជាការកត់សម្គាល់ ជាលើកដំបូងដែល​ប្រមុខរដ្ឋ​កូរ៉េខាងត្បូងបានតំណាងនៅឯវេទិកាបែបនេះ និងទទួលបានការអញ្ជើញពីអគ្គលេខាធិការអង្គការណាតូ ជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២៣នេះ។ លោកស្រី Adamova និងគណៈប្រតិភូសភាសមាជិកឆែកក៏បានជួបជាមួយក្រុមនិស្សិតនៅក្នុងប្រទេសកូរ៉េដែលកំពុងតែសិក្សាភាសាឆែក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច​របស់លោកស្រី និងបាន ពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការ​រវាងមនុស្ស និងមនុស្ស នៃប្រទេសទាំងពីរផងដែរ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://koreajoongangdaily.joins.com/2023/04/10/national/diplomacy/korea-czech-parliament/20230410140431605.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`