logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស CZECH REPUBLIC / មើលលម្អិត
ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក៖ សាធារណរដ្ឋឆែកនឹងរៀបចំ ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៣
 

 លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក

រដ្ឋធានីប្រាក៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានប្រកាសថា ការបោះឆ្នោតប្រធានាធិបតីជុំទី១ នៅក្នុងសាធារណរដ្ឋនេះនឹងត្រូវ ធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ អនុលោមតាមច្បាប់របស់សាធារណរដ្ឋឆែកប្រធានសភាជាន់ខ្ពស់ឆែកត្រូវកំណត់កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី ដើម្បីឱ្យការបោះឆ្នោតជុំទី២ អាចធ្វើឡើងយ៉ាងហោចណាស់ ៣០ថ្ងៃ មុនពេលដែលប្រធានាធិបតីក្នុងតំណែងត្រូវចប់អាណត្តិ។ ខណៈដែលអាណត្តិទី២(មួយអាណត្តិ៥ឆ្នាំ)របស់លោក Milos Zeman ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្ន ត្រូវចប់អាណត្តិនៅដើមខែមីនា ឆ្នាំ២០២៣។ សារព័ត៌មានក្នុងប្រទេសឆែកបានរាយការណ៍ថា មានឥស្សរជនប្រមាណ ២០រូប បានប្រកាសឈរ ឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ លោក Milos Vystrcil បានចេញសេចក្តីថ្លែងការណ៍មួយថា  ​ “បេក្ខជនអ្នកនយោបាយខ្លះ ពេលនេះកំពុងតែស្វះស្វែងរកហត្ថលេខាពិតប្រាកដ ហើយអ្នកនយោបាយខ្លះទៀត កំពុងតែអនុវត្តន៍នូវសកម្មភាពដែលវាជាសញ្ញានៃយុទ្ធនាការឃោសនាបោះឆ្នោត”។ ទីភ្នាក់ងារសារព័ត៌មាន Czech News បានរាយការណ៍ថា លោក Andrej Babis អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក និងលោក Petr Pavel អតីតអគ្គមេបញ្ជាការកងទ័ព និងជាអតីតប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ គឺជាអ្នកដែលមានការគាំទ្រច្រើនជាងគេបំផុត។ ក៏ប៉ុន្តែលោកទាំងពីរ​នៅមិនទាន់មាននរណាម្នាក់ បានប្រកាសជាផ្លូវការពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឡើយទេ។ គណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះ ក៏នៅមិនទាន់បានបង្ហាញបេក្ខជនប្រធានាធិបតីរបស់ខ្លួននៅឡើយដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសាធារណរដ្ឋឆែក បេក្ខជនដែលមានសំឡេងឆ្នោតគាំទ្រភាគច្រើន ដាច់ខាត ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី។ ប្រសិនបើមិនមានបេក្ខជនណាមួយទទួលបានសំឡេងឆ្នោតភាគច្រើន នោះការបោះឆ្នោតជុំទី២ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ១៤ថ្ងៃបន្ទាប់៕

ព័ត៌មានសភាអន្តរជាតិ ២៩-០៦-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://english.news.cn/20220628/110715f84cff4b1abdc95653d465a142/c.html

 


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`