logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
សហភាពអ្នកកាសែតគុយបា ប្រកាសថ្កោលទោសជ្រៀតជ្រែករបស់សភាអឺរ៉ុប
 

ទីស្នាក់ការរបស់សហភាពអ្នកកាសែតគុយបា

សហភាពអ្នកកាសែតគុយបា (UPEC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាស​ថ្កោលទោស សេចក្តីសម្រេចដែលបានអនុម័តនាពេលថ្មីៗនេះរបស់​សភា​​​សហភាពអឺរ៉ុប ដោយ សារសេចក្តី​សម្រេចនេះមានចេតនាការរារាំងវត្តមានរបស់សាធារណរដ្ឋគុយបា នៅឯកិច្ចប្រជុំកំពូល Celac-EU ។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះបានសង្កត់ធ្ងន់ថា ក្រុមនយោបាយស្តាំនិយមជ្រុលហួសហេតុ​នៅក្នុងសភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចប្រឆាំងនឹង​សាធារណរដ្ឋគុយបា ទាំងគ្មានសីលធម៌។ សេចក្តី​ព្រាងច្បាប់នេះ គឺជាច្បាប់ចម្លងដ៏កខ្វក់ពីអ្នកដែលតែងតែបង្ហាញខ្លួនរាល់ពេលដែលបណ្តាប្រទេស អឺរ៉ុប និងគុយបា សម្តែងការគាំទ្រ ការសន្ទនា និងគោលនយោបាយមិនជ្រៀតជ្រែក។ ប្រភេទនៃការជ្រៀតជ្រែក​នេះ ត្រូវបានប្រកាសថ្កោលទោសដោយសហភាពអ្នកកាសែតគុយបា ដែលជាផ្នែកមួយនៃសង្គមស៊ីវិល​គុយបា និងការការពារអត្ថិភាពនៃសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីប (CELAC)។ អត្ថបទថ្កោលទោសបានរៀបរាប់ថា “ក្រុមនយោបាយស្តាំនិយមជ្រុលហួសហេតុដែលកំពុងព្យាយាម បង្វែរកិច្ចប្រជុំកំពូលទៅជាវេទិកាលេងសៀក ដោយមានបន្ទប់​សម្រាប់ត្លុកកំប្លែង ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៤-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/13/cuban-journalists-denounce-european-parliaments-interference/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`