logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
សមាជិកសភាគុយបា បដិសេធសេចក្តីសម្រេចសរបស់សភាអឺរ៉ុប ដែលមានលក្ខណៈជ្រៀតជ្រែក
 

សម័យប្រជុំរបស់សភាគុយបា

កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃសភា​អំណាចប្រជាជន​នៃសាធារណរដ្ឋគុយបា បានច្រានចោល​សេចក្តីសម្រេចរបស់សភា​សហភាពអឺរ៉ុប ដែលមានខ្លឹមសារជ្រៀត​ជ្រែក និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសគុយបាយ៉ាងខ្លាំងហួសពីការពិត។ សេចក្តីថ្លែងការណ៍ខាងលើសង្កត់ធ្ងន់ថា សភាអឺរ៉ុបខ្វះសិទ្ធិអំណាចខាងសីលធម៌ នយោបាយ និងផ្លូវច្បាប់ក្នុង ការវិនិច្ឆ័យប្រទេសគុយបា។ សូមបញ្ជាក់ថា សភាអឺរ៉ុបបាន​អនុម័ត​​​សេចក្តីសម្រេចមួយកាលពីថ្ងៃ ពុធ ទី១២ ខែកក្កដា ដោយយោងទៅលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប ព្រមទាំង​ស្ថានភាពនៃ​កិច្ចសន្ទនានយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងគុយបា បន្ទាប់​ពីលោក Josep Borrell តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​បរទេស និងគោល​នយោបាយ​សន្តិសុខ បានអញ្ជើញធ្វើទស្សនកិច្ចនៅរដ្ឋធានីឡាហាវ៉ាន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ គុយបា-សហភាពអឺរ៉ុប លើកទី៣។ ប្រទេសគុយបាបានប្រកាសថ្កោលទោសថា “សេចក្តីសម្រេច នេះបង្ហាញ​ពីខ្លឹមសារខ្ពស់នៃការជ្រៀតជ្រែក វាបង្ខូចកេរ្តិ៍ឈ្មោះមិនត្រឹមតែការពិតរបស់គុយបា ប្រព័ន្ធច្បាប់ និងនីតិ​រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនាក់ទំនងដែលគុយបារក្សាជាមួយរដ្ឋផ្សេងទៀតក្នុងលក្ខណៈអធិបតេយ្យ ស្របតាមច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង”។ សេចក្តីថ្លែង​ការណ៍បានសង្កត់ធ្ងន់ថា ការជជែកដេញដោលដែល​ជាមូល​ដ្ឋានគ្រឹះសម្រាប់សេចក្តីសម្រេចនេះ បង្ហាញពីការចោទប្រកាន់មនោគមវិជ្ជាយ៉ាងខ្លាំងពីសំណាក់ក្រុម​សមាជិកសភា​អឺរ៉ុបខាងអភិរក្សនិយម និងស្តាំនិយមមួយចំនួន ដែលមានទំនាក់ទំនងជាមួយអ្នកនយោបាយ​ខាងគណបក្សប្រឆាំងរបស់ប្រទេសគុយបានៅសហរដ្ឋអាមេរិក ដែលមានគោល​បំណងរារាំងទំនាក់ទំនង​បច្ចុប្បន្នរវាងប្រទេសគុយបា និងសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍របស់ប្រទេសគុយបា បានអំពាវនាវឱ្យសមាជិកសភាអឺរ៉ុបគោរពកិច្ចសន្ទនានយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និង​គុយបា ព្រមទាំងស្តាប់មជ្ឈដ្ឋានទូទៅនៃសង្គម អឺរ៉ុប ដែលតស៊ូមតិសម្រាប់ការបង្រួបបង្រួមកិច្ចសន្ទនា និងរួមចំណែកដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ​ក្នុងផលប្រយោជន៍ទៅវិញទៅមក ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៣-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/12/cuban-lawmakers-reject-european-parliaments-interfering-resolution/#


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`