logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
រដ្ឋសភាគុយបា ផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពី ក្រមព្រហ្មទណ្ឌយោធា
 

សម័យប្រជុំនៃរដ្ឋសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា

កាលពីថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភាអំណាចប្រជាជននៃសាធារណរដ្ឋគុយបា បានចេញ​ផ្សាយ​​នៅលើគេហទំព័ររបស់ខ្លួននូវ​សេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌយោធា ដើម្បីលើកកម្ពស់ការចូល​រួមរបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់វប្បធម៌ច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភា បទដ្ឋានគតិយុត្តនឹងត្រូវដាក់ជូនក្រុមសមាជិករដ្ឋសភា​ដើម្បី​វិភាគ និងជជែកដេញដោលនៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំសាមញ្ញលើកដំបូង នៃរដ្ឋសភាគុយបានីតិកាលទី១០។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃតុលាការ ប្រជាជនកំពូល បានបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់លោក Esteban Lazo ប្រធានរដ្ឋសភាគុយបា ស្របតាម​មាត្រា ១៦៤ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋ។ សម្រាប់សេចក្តីលម្អិតនៃសេចក្តីព្រាងច្បាប់នេះ ក្រុមការងារបណ្ដោះអាសន្នមួយ ដែលបង្កើតឡើង​ដោយតំណាងតុលាការប្រជាជនកំពូល ការិយាល័យ​អគ្គ​រដ្ឋអាជ្ញានៃសាធារណរដ្ឋ ការិយាល័យរដ្ឋអាជ្ញាយោធាកណ្តាល ក្រសួងនៃកងកម្លាំងប្រដាប់​អាវុធបដិវត្តន៍ ក្រសួងមហាផ្ទៃ និងយុត្តិធម៌ និងក្នុងចំណោមស្ថាប័នផ្សេងទៀត ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១​។ រដ្ឋសភា​គុយបា​បញ្ជាក់​ថា សម្រាប់​ការ​អនុលោម​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ឯកសារ​គន្ថនិទ្ទេស (bibliography) ​ជាតិ និង​អន្តរជាតិ​ត្រូវ​បាន​សិក្សា និងវិភាគយ៉ាង​ទូលំទូលាយ ក៏ដូចជាសន្ធិសញ្ញាដែលចុះ​ហត្ថលេខាដោយសាធារណរដ្ឋគុយបាទាក់ទងនឹងសំណើ និងឯកសារដែលកើតចេញពីការបង្កើតច្បាប់ អន្តរជាតិ។ គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌយោធា ផ្តល់និរន្ដរភាពដល់កំណែទម្រង់ប្រព័ន្ធ​តុលាការ និងនីតិវិធី ត្រូវបានផ្តួចផ្តើម​ឡើងនៅក្នុងរដ្ឋសភាគុយបានីតិកាលទី៩ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/02/cuban-parliament-publishes-bill-on-military-penal-code/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`