logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
គុយបា និងស៊ីរីមានឆន្ទៈក្នុងការលើកកម្ពស់ចំណងទាក់ទងសភា
 

 រូបភាពសភានៃសាធារណរដ្ឋគុយបា

មធ្យោបាយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ផ្សេងៗទៀត គឺជាចំណុចស្នូលនៃកិច្ចពិភាក្សា​រវាងក្រុមមិត្តភាពសភានៃ​សាធារណរដ្ឋ​អារ៉ាប់ស៊ីរី-សាធារណ រដ្ឋគុយបា និងលោក Luis Mariano Fernandez ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសស៊ីរី។ ក្នុងអំឡុងពេលនៃជំនួប​មនោសញ្ចេតនានៃ​សាមគ្គីភាព ភាតរភាពដែលមាននៅក្នុងរដ្ឋាភិបាល និងប្រជាជនគុយបា និងប្រជាជនស៊ីរី​ត្រូវបានបន្លិចឡើ ង។គំនិតផ្តួចផ្តើមជាច្រើនត្រូវបានលើកមកពិភាក្សា​ដើម្បីពង្រឹង​ការផ្លាស់ប្តូរទស្សនៈ​គ្នាទៅវិញទៅមកដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោក Mohamed Jray ប្រធានក្រុមមិត្តភាពសភាស៊ីរី-គុយបា បានគូសបញ្ជាក់ពីចំណងទាក់ទងនយោបាយ​ដ៏ល្អ​ឥតខ្ចោះរវាងប្រជាជាតិទាំងពីរ និងបានអំពាវនាវឱ្យដំណើរ​ការឡើងវិញនូវការផ្លាស់ប្តូរ គណៈប្រតិភូ​សភាដើម្បីឈ្វេងយល់ពីផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ លោក Jray បានគូស​បញ្ជាក់ថា ក្រុមមិត្តភាពដែល​លោកដឹកនាំ គឺជាក្រុមដែលធំជាងគេនៅក្នុងសភាប្រជាជន​ស៊ីរីដោយមាន​សមាជិកសភាចំនួន ២០រូបជាសមាជិក ឆ្លុះបញ្ចាំងពីផលប្រយោជន៍សម្រាប់ស៊ីរី និងសារៈសំខាន់​ដែលក្រុមនេះផ្តល់ដល់ចំណងទាក់ទងជាមួយគុយបា។ សម្រាប់ភាគីគុយបា លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់តំណាងក្រុមមិត្តភាពសម្រាប់ ការគាំទ្រ​ជា​ប្រព័ន្ធរបស់ពួកគេ ក្នុងការថ្កោលទោសការហ៊ុមព័ទ្ធដ៏​ប្រល័យ​របស់សហរដ្ឋអាម៉េរិក និងការ​ដាក់ចូលក្នុង​បញ្ជីដោយចោទប្រកាន់ពីការគាំទ្រអំពើភេរវនិយម ដែលសាធារណរដ្ឋ​អារ៉ាប់ស៊ីរី​ក៏ត្រូវបានដាក់បញ្ចូល​ក្នុងបញ្ជីផងដែរ។ អ្នកការទូតគុយបារូបនេះ បានអំពាវនាវ​ឱ្យចាត់វិធានការម៉ឺងម៉ាត់ក្នុងកិច្ចសហប្រតិ បត្តិការ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល វិទ្យាសាស្រ្ត កសិកម្ម កីឡា និងវិស័យវប្បធម៌។ មិត្តភាពដ៏ស៊ីជម្រៅ សាមគ្គីភាពដោយឥតល័ក្ខខ័ណ្ឌ ជំហររួមគ្នាឥតប្រែប្រួល បានកើតមានឡើង ជិត៦០ឆ្នាំ​មកហើយ នៃចំណងទាក់ទងរវាងសាធារណរដ្ឋអារ៉ាប់ស៊ីរី និង​សាធារណរដ្ឋគុយបា ដែលបានចាប់ផ្តើម​កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦៥ កន្លងមក៕ http://ព័ត៌មានសភាទ្វីបអាម៉េរិក ២៣-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/21/syria-and-cuba-ratify-willingness-to-boost-parliamentary-ties/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`