logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
ប្រធានសភាគុយបាទទួលស្គាល់ស្នាដៃការងាររបស់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina
 

លោក Esteban Lazo ផ្ញើសារចូលរួមអបអរសាទរដល់ក្រុមទីភ្នាក់ងារសារព័ត៌មាន Prensa Latina

កាលពីថ្ងៃសុក្រ ទី១៦ មិថុនា ឆ្នាំ២០២៣ លោក Esteban Lazo ប្រធានសភាអំណាចប្រជាជននៃ​សាធារណរដ្ឋគុយបា បានទទួលស្គាល់ស្នាដៃការងាររបស់ ទីភ្នាក់ងារសារ ព័ត៌មាន Prensa Latina របស់ អាមេរិកឡាទីន នៅក្នុងខួបលើកទី៦៤ នៃទីភ្នាក់ងារសារព័ត៌មាននេះ។ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ស្ថាប័ននីតិប្បញ្ញត្តិគុយបា លោក Lazo បានផ្ញើសារចូលរួម​អបអរសាទរដល់ក្រុមទីភ្នាក់ងារសារព័ត៌មាន Prensa Latina និងបានគូសបញ្ជាក់ពីការខិតខំប្រឹង ប្រែង​របស់​​ទីភ្នាក់ងារ “ដើម្បីផ្តល់ព័ត៌មានពិត និងបម្រើប្រជាជននៃអាមេរិកឡាទីន និងការ៉ាប៊ីន ដែលជា​កេរដំណែលរបស់លោក Fidel (Castro) និងលោក Che (Guevara)”។ សារព័ត៌មាន Prensa Latina ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៩ នៅរដ្ឋធានីឡាហាវ៉ាន ដើម្បីឆ្លើយតបនឹង តម្រូវ ការផ្តល់ព័ត៌មានពិតអំពីប្រទេសគុយបា ក្នុងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើបដិវត្តន៍ដែលកើត​ឡើងដោយ ស្របច្បាប់។ តាមការលើកឡើងរបស់លោក Fidel Castro ដែលជាមេដឹកនាំប្រវត្តិសាស្ត្រ​គុយបា និងលោក Ernesto Che Guevara, លោក Ricardo Massetti និងសហការីអាមេរិកឡាទីន​ផ្សេងទៀត សារព័ត៌មាន Prensa Latina បានប្រកាសខ្លួនឯងថា ខ្លួនជាសារព័ត៌មានឯករាជ្យ និងជា​សំឡេង​របស់អាមេរិកឡាទីន។ ទោះបីជាពេលនេះមានការទស្សន៍ទាយថាសារព័ត៌មាន Prensa Latina នឹងមិនអាចឈរជើងបានយូរ អង្វែង​ក៏ដោយ ឬនៅពេលនេះទីភ្នាក់ងារសារព័ត៌មាននេះបានស្នើសុំ រដ្ឋាភិបាលក្នុងតំបន់ឱ្យបិទការិយាល័យ របស់ខ្លួនវិញក៏ដោយ ក៏មកដល់ពេលនេះទីភ្នាក់ងារសារព័ត៌មានមួយនេះនៅតែមានជីវិត និងមានអ្នកឆ្លើយ​ឆ្លងព័ត៌មាននៅក្នុង ប្រទេសជិត ៤០ និងមានអ្នកទទួលព័ត៌មានរបស់ខ្លួនរាប់ពាន់នាក់នៅជាង ៦០ ប្រទេស ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/06/16/president-of-cubas-parliament-recognizes-the-work-of-prensa-latina/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`