logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
លោក Al-Sisi ទទួលជួបសន្ទនាការងារជាមួយគណៈប្រតិភូសមាជិកសភាតំណាងសហរដ្ឋអាមេរិក
 

ថ្នាក់ដឹកនាំរដ្ឋសភាគុយបា ទទួលស្វាគមន៍គណៈប្រតិភូសភាប្រេស៊ីល

កាលពីថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣ លោក Abdel Fattah Al-Sisi ប្រធានាធិបតីនៃសាធារណ រដ្ឋអារ៉ាប់អេហ្ស៊ីប បានទទួលជួបសន្ទនាការងារជាមួយលោក Mike Turner ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការស៊ើបការណ៍សម្ងាត់ក្នុងសភាតំណាងសហរដ្ឋអាមេរិក អមដោយគណៈប្រតិភូជាច្រើនរូបនៃសមាជិក​គណៈកម្មាធិការ​មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។ ជំនួបពិភាក្សានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ Abbas Kamel ប្រធាន អគ្គស្នងការស៊ើបការណ៍សម្ងាត់ និងលោក John Desrocher ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីគែរ។ តាមសេចក្តីថ្លែងការណ៍របស់លោក Ahmed Fahmy អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតី នៃសាធារណរដ្ឋ​អារ៉ាប់អេហ្ស៊ីបបានឱ្យដឹងថា ជំនួបពិភាក្សានេះបានធ្វើជាសាក្សីបញ្ជាក់ពីភាពរឹងមាំ និងភាពធន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិក ខណៈដែលភាគីអាមេរិក បានសង្កត់ធ្ងន់ក្នុងន័យនេះថា ភាពកណ្តាលនៃតួនាទីដែលអេហ្ស៊ីបបានដើរតួនាទី ជាសសរស្តម្ភនៃស្ថិរភាព និងសន្តិភាពក្នុងតំបន់។ លោក Fahmy បានមានប្រសាសន៍បន្ថែមថា ជំនួបពិភាក្សានេះក៏បានសង្កត់ ធ្ងន់លើតួនាទីត្រួសត្រាយរបស់ប្រទេសអេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលទាមទារឱ្យមាន​ការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងការពិគ្រោះយោបល់រវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិកគ្រប់កម្រិត ដើម្បីទប់ទល់នឹងការកើនឡើងហានិភ័យ និងបញ្ហាប្រឈមនៅកម្រិតអន្តរជាតិ និងតំបន់។ លោក Fahmy បានកត់សម្គាល់ថា ជំនួបពិភាក្សានេះបានពិភាក្សាបើកចំហរវាងលោកប្រធានាធិបតី Al-Sisi និងសមាជិកសភាសហរដ្ឋអាមេរិក លើវិបត្តិដែលប្រទេស​ជាច្រើន​ក្នុងតំបន់ទទួលរងនូវការដោះស្រាយ ដែលបានគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃរដ្ឋ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៩-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.dailynewsegypt.com/2023/05/07/al-sisi-receives-a-delegation-of-us-house-of-representatives-members/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`