logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
ប្រទេសគុយបា និងប្រេស៊ីល ពង្រឹងទំនាក់ទំនងអន្តរសភា
 

ថ្នាក់ដឹកនាំរដ្ឋសភាគុយបា ទទួលស្វាគមន៍គណៈប្រតិភូសភាប្រេស៊ីល

ក្នុងអំឡុងពេលទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ទៅកាន់ National Capitol កាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ សាធារណរដ្ឋគុយបា និងប្រេស៊ីលបានផ្តល់ សច្ចាប័នលើឆន្ទៈក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងអន្តរសភា។ ភាគីទាំងពីរក៏បានអះអាងសាជាថ្មីអំពីឆន្ទៈរបស់ពួកគេ ក្នុងការរួមចំណែកដល់ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជា បច្ចេកវិទ្យាជីវសាស្រ្ត វ៉ាក់សាំង ការការផលិតម្ហូបអាហារ ទេសចរណ៍ និងថាមពល។ លោក Jose Luis Toledo ប្រធានគណៈកម្មការ កិច្ចការធម្មនុញ្ញ និងច្បាប់របស់​សភាប្រេស៊ីល បានគាំទ្រការអភិវឌ្ឍទំនាក់ទំនងទូលំទូលាយ និងស្ថិរភាពរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដោយមិនពឹងពាក់ពីរដ្ឋាភិបាលដែលមានស្រាប់នៅក្នុង​ប្រទេស​ប្រេស៊ីល។ លោក Toledo បានសម្តែងការពេញចិត្តចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ដែលនឹងរួមចំណែកដល់ការ​ចាប់ផ្ដើម​ឡើងវិញ និងការពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីផល ប្រយោជន៍ប្រជាជនទាំងពីរ។ លោក Toledo ក៏បានស្វែងយល់ អំពីលក្ខណៈនៃកំណែទម្រង់រដ្ឋធម្មនុញ្ញគុយបា លក្ខណៈ​ពិសេសនៃរដ្ឋធម្មនុញ្ញគុយបា និងសកម្មភាពផ្នែកនីតិប្បញ្ញត្តិដ៏ខ្លាំងក្លាដែលបង្កើតឡើងដោយរដ្ឋសភា បន្ទាប់ពីការប្រកាសរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ លោក Toledo ក៏បាននិយាយអំពីទិដ្ឋភាពមួយចំនួននៃកិច្ចការជាតិបច្ចុប្បន្ន ដូចជាការប្រឈមមុខនឹងការបិទផ្លូវ និងការដាក់ ទណ្ឌកម្មផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏ដូចជាលក្ខណៈពិសេសនៃប្រព័ន្ធនយោបាយរបស់ប្រទេសគុយបា និងការផ្ដល់សច្ចាប័នលើក្រមគ្រួសារ។ ឆ្លៀតក្នុងឱកាសនោះ សមាជិកសភា Luiz Cardoso ក៏បានសម្តែងការដឹងគុណចំពោះការទទួលស្វាគមន៍នៅទីស្នាក់ការស្ថាប័ននៃសភាគុយបា និងបានរំលឹកឡើងវិញនូវឆន្ទៈ​របស់​គណៈប្រតិភូសភា ប្រេស៊ីលផ្សេងទៀតក្នុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីឡាហាវ៉ាន ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៥-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/05/03/cuba-and-brazil-to-strengthen-interparliamentary-ties/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`