logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
សភានីការ៉ាហ្គា អះអាងជាថ្មីថាម្តងទៀតពីជំហរគាំទ្រគុយបា
 

សភានៃសាធារណរដ្ឋនីការ៉ាហ្គា

កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ លោក Gustavo Porras ប្រធានរដ្ឋសភានៃសាធារណរដ្ឋ នីការ៉ាហ្គា បានអះអាងជាថ្មីថាម្តងទៀតពីជំហរគាំទ្ររបស់ប្រទេស​នីការ៉ាហ្គា ចំពោះបដិវត្តន៍នៃសាធារណ រដ្ឋគុយបា។​ លោក Gustavo Porras បានផ្ញើសារលិខិតមួយទៅកាន់ប្រទេសគុយបាក្នុងឱកាសនៃទិវាមិត្តភាព នីការ៉ាហ្គា​-គុយបា ដោយចង្អុលបង្ហាញថា ទំនាក់ទំនងភាពជាបងប្អូន និង​កិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រគ្នា​ទៅវិញទៅមកនឹងដោយគ្មានលក្ខខណ្ឌ រវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទំព័រ​ប្រវត្តិសាស្ត្រនៃ​ប្រទេសទាំងពីរ ។ នៅក្នុងសារលខិតនេះបានគូសបញ្ជាក់ទៀតថា “ភាតរភាព សាមគ្គីភាព និងការតស៊ូឥត​ឈប់ឈរ​ក្នុងការការពារការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ប្រជាជនយើង” ត្រូវបានពង្រឹង​បន្ថែមក្នុងរយៈ​ពេល​ជាច្រើនឆ្នាំកន្លងមកនេះ។ ក្នុងសារលិខិតនោះក៏បាននិយាយដល់ការការហ៊ុមព័ទ្ធសេដ្ឋកិច្ច ដែលបានដាក់​ដោយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹង​ប្រទេស​គុយបា ហើយបានអះអាងថា សហរដ្ឋអាមេរិកនឹង​មិនអាច​កម្ចាត់ “ប្រជាជនគុយបាដ៏ក្លាហាន និងគ្រប់ជំនាន់បានឡើយ”។ កាលពីខែឧសភា ឆ្នាំ២០១៩ សភានីការ៉ាហ្គាបានបង្កើតច្បាប់មួយដែលកំណត់យកថ្ងៃទី១៧ ខែមេសា ជាទិវា​មិត្តភាពរវាងប្រទេសគុយបា និងប្រទេសនីការ៉ាហ្គា ដើម្បីគោរព​ដល់អ្នកបើកយន្តហោះ Carlos Ulloa ដែលបាន​ធ្លាក់ក្នុងការការពារបដិវត្តន៍គុយបានៅ Playa Girón កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៦១ នៅពេល​ដែល​ប្រទេសគុយបា​ត្រូវបាន​ឈ្លានពានដោយទាហានស៊ីឈ្នួល បម្រើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៩-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/04/18/nicaraguan-parliament-reiterates-support-for-cuba/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`