logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CUBA / មើលលម្អិត
ស្ថានីយបោះឆ្នោតទូទាំងប្រទេសគុយបា បានបើកទ្វារ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា
 

ប្រជាពលរដ្ឋគុយបា កំពុងទម្លាក់សន្នឹកឆ្នោត ក្នុងបោះឆ្នោត

ការបោះឆ្នោតបានបើកធ្វើឡើងនៅទូទាំងសាធារណរដ្ឋគុយបាកាលពីថ្ងៃអាទិត្យ ទី២៦​ ខែមីនា ឆ្នាំ២០២៣ សម្រាប់អ្នកមានសិទ្ធិបោះឆ្នោតជាង៨លាននាក់  ជ្រើសរើសសមាជិកសភាអំណាចប្រជាជនដែល​ជាស្ថាប័ន​នីតិប្បញ្ញត្តិកំពូលរបស់ប្រទេសដីកោះមួយនេះ សម្រាប់អាណត្តិ ៥ឆ្នាំ។ ស្ថានីយបោះឆ្នោតជាង ២៣,៦០០ស្ថានីយ បានបើកទ្វារនៅម៉ោង ៧ព្រឹក និងបិទនៅម៉ោង ៦ល្ងាច​​។ មាននិស្សិតប្រមាណ ១៧៥,៦០០នាក់ទទួលខុសត្រូវក្នុងការយាមកាមប្រអប់ឆ្នោត។ មានបេក្ខជនចំនួន ៤៧០រូប បានឈរឈ្មោះប្រជែងអាសនៈដែលមានចំនួន ៤៧០ដែរ និងដោយ គ្មានបេក្ខជនគណបក្សប្រឆាំងជាគូប្រជែងនោះឡើយ។ បេក្ខជនសមាជិកសភាភាគច្រើនគឺជា​សមាជិកបក្ស​កុម្មុយនិស្តគុយបា ដែលជាគណបក្សស្របច្បាប់តែមួយគត់នៅក្នុងប្រទេសដីកោះមួយនេះ។ ឥស្សរជន​ប្រវត្តិសាស្រ្តបដិវត្តន៍ ដូចជា អតីតប្រធានាធិបតី  Raul Castro វ័យ ៩១ឆ្នាំ ជាដើម គឺស្ថិតក្នុងចំណោម បេក្ខជន​ទាំងនោះ។ សមាជិកសភាគុយបានឹងត្រូវទទួលខុសត្រូវក្នុងការតែងតាំងបេក្ខជន​ប្រធានាធិបតីដែល​នឹង​​ត្រូវបោះឆ្នោតក្នុងចំណោមពួកគាត់។ លោក Miguel Diaz-Canel មេដឹកនាំបក្សកុម្មុយនិស្តគុយបា ត្រូវ​បាន​​​​​គេរំពឹងថានឹងទទួលជ័យជម្នះសម្រាប់អាណត្តិទី២។ លោក Brian Nichols អនុរដ្ឋមន្រ្តីសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលប្រទេសលោក​ខាងលិច បានរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសគុយបាថា ប្រជាជនគុយបាសមតែទទួលបានសេរីភាព​ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។ ប្រជាជនគុយបាជាថ្មីម្តងទៀតនឹងមិនទទួលបានការបោះឆ្នោត​ដ៏ពិតប្រាកដមួយសម្រាប់សភារបស់ពួកគេនោះឡើយ នៅពេលដែលមានជម្រើសតែមួយគត់ គឺបោះឱ្យ​បក្សកុម្មុយនិស្ត ហើយគណៈកម្មាធិការជ្រើសរើសបេក្ខជនឈរឈ្មោះដោយគ្មានគណបក្សប្រឆាំង គឺគ្មាន​ប្រជាធិបតេយ្យ មានតែភាពផ្តាច់ការ និងទុក្ខវេទនាដែលប្រជាជនគុយបាត្រូវជ្រើសរើស។ គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាគុយបា បានកើតមានឡើងក្នុងគ្រាដែលប្រទេស​គុយបា​កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ក្នុងពេលប៉ុន្មានទស្សវត្សរ៍កន្លងមកនេះ ជាមួយនឹង​កង្វះខាតស្បៀងអាហារ រលកនៃទេសន្តរប្រវេសន៍(ចំណាកស្រុក)ដែលមិនធ្លាប់មានពីមុនមក កំណើន​អតិផរណាយ៉ាងធ្ងន់ធ្ងរ និងការដាក់ទណ្ឌកម្មដ៏រ៉ាំរ៉ៃពីសហរដ្ឋអាម៉េរិក៕

                                                                                              ព័ត៌មានសភាទ្វីបអាម៉េរិក ២៧-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.aa.com.tr/en/politics/polls-open-in-cuba-for-legislative-elections/2856096



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`