logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រជាជនចិនជួបពិភាក្សាការងារជាមួយ​ ប្រធានាធិបតីអាល់ហ្សេរី
 

លោក  Zhao Leji ប្រធានសភាប្រជាជនចិនពិភាក្សាការងារជាមួយលោក Abdelmadjid Tebboune ​ ប្រធានាធិបតីអាល់ហ្សេរី ក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក  Zhao Leji ប្រធានសភាប្រជាជនចិន បានទទួលជួបពិភាក្សាការងារជាមួយលោក Abdelmadjid Tebboune ប្រធានាធិបតីនៃ​សាធារណរដ្ឋ​អាល់ហ្សេរី ក្នុងរដ្ឋធានីប៉េកាំង។ លោក  Zhao បានថ្លែងថា ទំនាក់ទំនងមិត្តភាពចិន-អាល់ហ្សេរី មានប្រវត្តិយូរលង់មកហើយ និងជាគ្រឹះ​នយោបាយដ៏រឹងមាំ។ លោក Zhao បានបន្តទៀតថា សភាប្រជាជន​ចិនមានឆន្ទៈចង់ធ្វើការជាមួយសភា​ប្រជាជន និងក្រុមប្រឹក្សាជាតិអាល់ហ្សេរី ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងសំខាន់ៗ ដែល ប្រមុខរដ្ឋនៃប្រទេស​ទាំងពីរបាន​ឯកភាពគ្នា​ដើម្បី​លើក​កម្ពស់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងដើម្បីផ្តល់ការ​ធានាផ្នែកច្បាប់ឱ្យបានល្អសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង។ លោក  Zhao បានអបអរសាទរប្រទេសអាល់ហ្សេរី ចំពោះការបោះឆ្នោតជ្រើសតាំងជាសមាជិក​មិន​អចិន្ត្រៃយ័​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២៤​-​២០២៥ និងបានបង្ហាញ​នូវការ​ត្រៀមខ្លួនធ្វើការជាមួយអាល់ហ្សេរី ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបើកចំហរ និងជំរុញឱ្យមាន​ប្រព័ន្ធគ្រប់គ្រងជាសកលប្រកប​ដោយ​សមភាព និងកាន់តែមានភាពត្រឹមត្រូវ។ គួរកត់សម្គាល់ថា ប្រទេសអាល់ហ្សេរី និងប្រទេសចិន តែងតែបានគាំទ្រគ្នាដោយឥតងាករេ។ លោក Tebboune បានថ្លែងថា ប្រទេសអាល់ហ្សេរីបានកោតសរសើរនូវ​សមិទ្ធផលសំខាន់ៗនានា ដែលបាន​បង្កើតឡើងដោយប្រជាជនចិន ឆ្លងកាត់ការលំបាករយៈពេលយូរ និងមានឆន្ទៈរៀនសូត្រពី​បទពិសោធន៍​របស់ចិន និងកិច្ចសហ​ប្រតិបត្តិការ​ស៊ីជម្រៅលើវិស័យផ្សេងៗ ដើម្បីនាំមកនូវផលប្រយោជន៍​សម្រាប់​ប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230719/b153433f303847e582a74ce5abb73fb7/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`