logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការស្តារ និងកសាងទីជនបទឡើងវិញ
 

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុង​ការលើកកម្ពស់ការស្តារ និងកសាងទីជនបទឡើងវិញ

រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក Wang Huning ប្រធានសភាប្រឹក្សា​នយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យនយោបាយមជ្ឈិម​បក្ស​កុម្មុយនិស្តចិន បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំការស្តារ និងកសាងទីជនបទឡើងវិញតាម​បែបប្រពៃណីចិន។ ការកត់សម្គាល់របស់លោកប្រធាន Wang បែបនេះ បានធ្វើឡើង ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំស្តីពី ការអភិវឌ្ឍទីប្រជុំជននៅទីជនបទ និងការដឹកនាំការស្តារ និងកសាងជនបទឡើងវិញ ក្នុងរដ្ឋធានីប៉េកាំង។ ថ្លែងបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងបេសកកម្មនេះ លោកប្រធាន Wang បានអំពាវនាវឱ្យសភា​ប្រឹក្សានយោបាយ​ប្រជាជនចិនចូលរួមចំណែកប្រកបដោយភាពឆ្លាសវៃ និងពង្រឹងការស្តារ​ និងកសាងទី​ជនបទ តាមបែបប្រពៃណីចិនឡើងវិញ។ លោកប្រធាន Wang បានថ្លែងទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែធ្វើការស៊ើបអង្កេត និងសិក្សាស្រាវ​ជ្រាវឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈមធំៗនៅតំបន់ជនបទ និងវិស័យកសិកម្ម និងបញ្ហាប្រឈមជាក់ស្តែង ដែលបានលើកឡើងដោយក្រុមកសិករ ដើម្បីលើកទឹកចិត្តឱ្យសមាជិកគណៈកម្មាធិការជាតិនៃសភា​ប្រឹក្សា​នយោបាយប្រជាជន​ចិន ផ្តល់នូវមតិណែនាំ និងសំណូមពរនានា។ លោកប្រធាន Wang បានលើកឡើងទៀតថា លើសពីនេះទៀត ត្រូវធ្វើការកែលម្អសុខុមាលភាពប្រជាជន និងជំរុញការស្តារ និងកសាងទីជនបទនៅទូទាំងប្រទេស។ លោក Liu Guozhong ឧបនាយករដ្ឋមន្ត្រីចិន និងជាសមាជិកការិយាល័យនយោបាយគណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន បានចូលរួម និងបានថ្លែងក្នុងកិច្ចប្រជុំ​នោះ។​ លោក​ Liu បានសង្កត់ធ្ងន់ពី​ភាពចាំបាច់ដើម្បី​ពង្រឹង​មូលនិធិសម្រាប់សន្តិសុខស្បៀងគ្រប់រណសិរ្ស សាមគី្គទាំងអស់ និងពង្រីកសមិទ្ធផលក្នុងការកាត់​បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភវឌ្ឍប្រកបដោយគុណភាពខ្ពស់លើ ឧស្សាហកម្មនៅតំបន់ជនបទ។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយសមាជិកគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនជាង ១០០ រូប​ និងទីប្រឹក្សានយោបាយ​សរុប ២៥ រូប​​ និងអ្នក​ជំនាញ​​ដែលបានថ្លែងក្នុងកិច្ចប្រជុំនោះ​ជាច្រើន​រូបទៀត…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៤-០៧-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230712/a24cfee78d954330a9df93628daff519/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`