logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទទូចឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់
 

លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

ទីក្រុង XIAMEN៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣​ លោក Wang Huning ប្រធានសភា​ប្រឹក្សា​​​​​នយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យប្រជាជននៃភាគីច្រកសមុទ្រតៃវ៉ាន់ទាំងពីរតស៊ូ ដើម្បីកសាងជាតិឡើងវិញ និងការចែករំលែកឱកាសនានា ដែលឆ្ពោះទៅរកការធ្វើទំនើបកម្មចិន។ ការកាត់​សម្គាល់របស់លោក Wang នេះ ធ្វើឡើង ក្នុងសន្និសីទដ៏ធំមួយនៃវេទិកាស្តីពី ច្រកសមុទ្រ​លើកទី​១៥ ដែល​បានប្រព្រឹត្តទៅនៅទីក្រុង Xiamen ភាគខាងកើតខេត្ត Fujian ប្រទេសចិន។ លោក Wang បានសង្កត់ធ្ងន់លើសារលិខិតអបអរសាទររបស់លោក Xi Jinping អគ្គលេខាធិការ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងសន្និសីទនោះ។ គួរកត់សម្គាល់​ផងដែរថា លោក Xi ចាត់ទុក​វេទិកាស្តីពី ច្រកសមុទ្រនេះ ជាបញ្ហាសំខាន់។ លោក Wang បានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកែលម្អរ​វេទិកា​នេះ​ ដែលបានណែនាំ និង​ចង្អុល​បង្ហាញដោយលោក Xi ក្នុងសារលិខិតនោះ។ លោក Wang បានកត់សម្គាល់ថា ការអភិវឌ្ឍទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ដោយសន្តិវិធី​ គឺជាផ្លូវត្រូវ​សម្រាប់ការពារសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ និងការអភិវឌ្ឍរួមគ្នា។ លោក Wang បានម្តែងការប្រឆាំងដាច់ខាត រាល់សកម្មភាពរបស់ក្រុមបំបែកខ្លួនមួយ​ចំនួន ដូចជា ក្រុមឯករាជ្យ​តៃវ៉ាន់ និងការ​ជ្រៀត​ជ្រែកពីខាងក្រៅ។ លោក Wang បានលើកឡើងទៀតថា មានតែការគោរពតាមកុងសង់ស៊ីសឆ្នាំ១៩៩២ និងការប្រឆាំងនឹង​ឯករាជភាពរបស់កោះតៃវ៉ាន់តែប៉ុណ្ណោះ ដែលអាចធ្វើការទំនាក់ទំនង​ចិន​ដីគោក និងកោះតៃវ៉ាន់ឱ្យងាកទៅរក​ផ្លូវត្រូវនៃការអភិវឌ្ឍប្រកបដោយសន្តិវិធីបាន។ លោក Andrew Hsia អនុប្រធានគណបក្ស Kuomintang  Chinese​ បានថ្លែងនៅក្នុងសន្និសីទនោះថា គណបក្សរបស់លោក  បានប្តេជ្ញាអនុវត្តន៍ស្ថាបនិកនយោបាយ​ដែល​គោរពតាមកុងសង់ស៊ីស ឆ្នាំ១៩៩២ និងការប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ ហើយនឹងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងចិន​ដីគោល និងកោះតៃវ៉ាន់ និង​កិច្ចសហប្រតិបត្តិការ ដើម្បីស្ថិរភាព និងសន្តិភាពនៃទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងចិនដីគោក។ គួររំលឹកឡើងវិញថា នៅមុនបើកសន្និសីទនេះ លោក Wang បានជួប ពិភាក្សាការងារ​ជាមួយ​តំណាងភ្ញៀវមកពីកោះតៃវ៉ាន់…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២០-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.cctv.com/2023/06/18/ARTIOr1gu9XdG92TRaBXhntM230618.shtml


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`