logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រជាជនចិន ទទួលជួបសន្ទនាការងារប្រធានាធិបតីហុងឌូរ៉ាស
 

លោក Zhao Leji (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោកស្រី Iris Xiomara Castro Sarmiento

កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក Zhao Leji ប្រធានសភាប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន បានទទួលជួបសន្ទនាការងារជាមួយលោកស្រី Iris Xiomara Castro Sarmiento ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។ លោក Zhao ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា ទោះបីជា​ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងហុងឌូរ៉ាស មិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែកិច្ចសហ ប្រតិបត្តិការ​ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរបានបង្ហាញយ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនង​ការទូតស្របតាមនិន្នាការ​នៃ​ប្រវត្តិសាស្ត្រ និងបម្រើផលប្រយោជន៍ជាមូលដ្ឋានដល់ប្រជាជននៃប្រទេសទាំង ពីរ។ លោក Zhao បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច​ដើម្បីធ្វើការជា មួយប្រទេសហុងឌូរ៉ាស ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រកាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា និងកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនង​ទ្វេភាគីប្រកបដោយស្ថិរភាព និងយូរអង្វែង។ លោក Zhao បានសង្ខេបប្រាប់លោកស្រី Castro អំពីទំនើប​កម្ម​របស់​ប្រទេស​ចិន ព្រមទាំងទស្សនៈ និងការអនុវត្តរបស់រដ្ឋាភិបាលចិនដែលផ្តោតលើប្រជាជន ហើយបាន​មានប្រសាសន៍ថា សភាប្រជាជនចិនមានឆន្ទៈក្នុងការអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ​ពហុកម្រិត ពហុវិស័យ និងពហុទម្រង់ជាមួយសភាហុងឌូរ៉ាស ដើម្បីរៀនពីគ្នាទៅវិញទៅមក និងបម្រើឱ្យការ​អភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ព្រមទាំង​ផ្តល់ផល​ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី Castro បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីចាប់ តាំងពី​ការបង្កើតទំនាក់ទំនងការទូត ជាពិសេសសមិទ្ធផលនៃដំណើរ​ទស្សនកិច្ច​របស់​​លោកស្រីមកកាន់ប្រទេសចិន​នាពេលនេះ បង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសហុង ឌូរ៉ាស និងចិន គឺជាជម្រើស​ប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវទាំងស្រុង។ លោកស្រី Castro បានមានប្រសាសន៍បន្ថែមថា ប្រទេសហុងឌូរ៉ាសគោរពតាមគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងការ​ផ្លាស់ប្តូររវាង​ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនង ទ្វេភាគី ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៤-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230613/41d5d7eee7ca43f3855bcc8e405b7cd7/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`